នៅរសៀលថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥, សមាគមសិល្បករខ្មែរ បានចុះអនុស្សរណៈយោគយល់គ្នាជាមួយនឹងវិចិត្រសាលសិល្បៈអង្គរ ក្នុងគោលបំណងរួមគ្នាធ្វើការផ្សព្វផ្សាយ អភិវឌ្ឍន៍ និងអភិរក្សសិល្បៈវប្បធម៌កម្ពុជា ពិសេសផ្តោតសំខាន់លើការជម្រុញវិស័យ សិល្បៈគំនូរកម្ពុជា កាន់តែមានកិត្តិសព្ទនៅលើឆាកអន្តរជាតិ។
នាឱកាសនោះ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ មានប្រសាសន៍ថា លោកជំទាវពិតជាមានក្តីសោមនស្សរីករាយជាពន់ពេកដែលបានចាប់ដៃសហការគ្នាជាលក្ខណៈជាតិ និង អន្តរជាតិជាមួយនឹងវិចិត្រសាលសិល្បៈអង្គរ ក្នុងគោលបំណងរួមគ្នា ធ្វើការផ្សព្វផ្សាយ អភិវឌ្ឍន៍ និងអភិរក្សសិល្បៈវប្បធម៌កម្ពុជា តាមរយៈស្លាកសញ្ញា «The Icons of Cambodia Fine Art Series »។
លោកជំទាវអ្នកឧកញ៉ាប្រធានសមាគមបានគូសបញ្ជាក់ថា៖ «ពួកយើងនឹងធ្វើការរួមគ្នាដើម្បីនាំយកស្នាដៃវិចិត្រករ កម្ពុជារបស់យើង ទៅបង្ហាញនៅលើឆាកជាតិ និងអន្តរជាតិ»។
លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ក៏ បានសម្តែងនូវការកោតសរសើរយ៉ាងស្ម័គ្រស្មោះចំពោះលោក Bernard Toe ដែលជាជនជាតិសិង្ហបុរី ប៉ុន្តែមើលឃើញពីភាពស្រស់ស្អាត និងតម្លៃមហាសាលនៃសិល្បៈវប្បធម៌ខ្មែរ ហើយលោកបានបើកចិត្តយ៉ាងទូលាយក្នុងការជួយជំរុញវិស័យសិល្បៈគំនូរកម្ពុជា ទាំងនៅលើឆាកជាតិ និងអន្តរជាតិ។
ជាមួយគ្នានោះលោក Bernard Teo សហស្ថាបនិកវិចិត្រសាលសិល្បៈអង្គរ បានចាត់ទុកការចាប់ដៃចុះអនុស្សរណៈ នៃពិព័រណ៍ សិល្បៈគំនូរ “រូបតំណាងកម្ពុជា” នាថ្ងៃ នេះ ថា ព្រឹត្តិការណ៍ នេះ ជា ការ អបអរ សាទរ នៃភាព សម្បូរ បែប នៃ សិល្បៈ វប្បធម៌ និង ការ ច្នៃប្រឌិត របស់ កម្ពុជា។ នេះក៏ជាការចាប់ផ្តើមនៃដំណើរដ៏គួរឱ្យរំភើបមួយដើម្បីបង្ហាញពីទេពកោសល្យមិន ធម្មតា នៃវិចិត្រករជាតិ និងវិចិត្រករអន្តរជាតិ ដែល ទាញ ទឹកចិត្ត ពី មរតក សិល្បៈ ដ៏ សម្បូរបែប របស់ កម្ពុជា។
ហើយ នេះ ក៏ ជា ការ តាំង ពិព័រណ៌របស់ វិចិត្រសាលសិល្បៈអង្គរ ដែល មានមោទនភាពក្នុងការបង្ហាញការប្រមូលផ្ដុំរូបតំណាងកម្ពុជា ដែលកម្រងស្នាដៃ គំនូរ សិល្បៈ បែប ខ្មែរ ដែល បង្កើត ឡើង ដោយ វិចិត្រករ ជាតិ និង អន្តរជាតិ។ ការ ប្រមូល ផ្តុំនេះ នឹង ត្រូវ ដាក់ តាំង បង្ហាញ នៅ ក្នុង ពិព័រណ៍ សិល្បៈ អន្តរជាតិ ដោយ ណែនាំ សិល្បៈ ខ្មែរ ទៅទស្សនិកជនជុំវិញពិភពលោក។
ការ ប្រមូល ផ្ដុំ រូប តំណាង នៃ ប្រទេស កម្ពុជា ចាប់ យក បេះដូង និង ព្រលឹង នៃ កេរដំណែល វប្បធម៌ របស់ ព្រះរាជាណាចក្រ កម្ពុជា គឺជាការសរសើរដល់ប្រវត្តិសាស្រ្ត ប្រពៃណី និងភាពអស្ចារ្យនៃសិល្បៈគំនូររបស់កម្ពុជា។
លោក Bernard Teo អះអាងថា វត្តមានរបស់ជំទាវ អ្នកឧកញ៉ា ម៉ៅ ចំណាន ដែលជា ប្រធាន សមាគម សិល្បករ ខ្មែរ គឺជាការលើកទឹកចិត្ត ដល់យើងទាំងអស់គ្នា។ យើង ពិតជាអរគុណយ៉ាង ជ្រាលជ្រាវ ចំពោះ ការ យក ចិត្ត ទុក ដាក់ ឥត ងាករេ របស់ លោកជំទាវ ដែល លើកស្ទួយសិល្បៈ និងវប្បធម៌ខ្មែរ និងសម្រាប់ការគាំទ្រដ៏មានតម្លៃរបស់លោកជំទាវ ក្នុងការ ធ្វើឱ្យ ចក្ខុវិស័យនេះក្លាយ ជាការ ពិត ។ ការប្រារព្ធព្រឹត្តិការណ៍ដ៏សំខាន់នេះជាមួយគ្នា នៅពេលនេះ គឺដើម្បីលើកកំពស់សិល្បៈ ខ្មែររហូតដល់ដំណាក់ កាលសកល។
តាមរយៈការចាប់ដៃគ្នាដ៏រីករាយរវាងភាគីទាំងពីរ ទាំង លោកជំទាវអ្នកឧកញ៉ាប្រធានសមាគម និង លោក Bernard Teo បាន រំពឹងយ៉ាងមុតមាំថា ៖
១. យើងនឹងអាចរួមគ្នាលើកតម្កើងស្នាដៃសិល្បៈគំនូរកម្ពុជាឱ្យកាន់លេចធ្លោរជាងមុន,
២. យើងនឹងក្លាយជាចំណែកមួយជួយលើកទឹកចិត្តដល់វិចិត្រករក្នុងអាជីពនេះបន្ថែម ជួយរួមចំណែកក្នុងជីវភាពរបស់ពួកគាត់, ធ្វើឱ្យមានភាពសម្បូរបែប និងរស់រវើកនៃសិល្បៈគំនូរនៅកម្ពុជា
៣. យើងនឹងអាចជំរុញការផ្សព្វផ្សាយប្រភេទស្នាដៃសិល្បៈគំនូរដែលពោរពេញដោយទេពកោសល្យ និង ការច្នៃប្រឌិតខ្ពស់របស់វិចិត្រករ កម្ពុជា កាន់តែទូលំទូលាយនៅលើឆាកជាតិ និងអន្តរជាតិ។
៤. យើងសង្ឃឹមថា អនុស្សរណៈនៅថ្ងៃនេះ ក៏នឹងក្លាយជាវេទិកាមួយអាចនាំយកនូវភាពស្រស់ស្អាត ថ្កុំថ្កើងនៃសិល្បៈវប្បធម៌កម្ពុជាទៅកាន់ពិភពលោក ហើយតាមរយៈស្នាដៃគំនូរដ៏ល្អវិចិត្ររបស់សិល្បករកម្ពុជា ក៏នឹងក្លាយជាចំណែកមួយជួយផ្សព្វផ្សាយពីសិល្បៈវប្បធម៌ និង វិស័យទេសចរណ៍កម្ពុជាផងដែរ។
៥. យើងក៏រំពឹងផងដែរ ថានឹងបើកឱកាសឱ្យ វិចិត្រករកម្ពុជា និងបរទេសកាន់តែមានពេលស្វែងយល់ និង ផ្លាស់ប្តូរបទពិសោធ គ្នាកាន់តែច្រើនជាងមុន ហើយ ប្រែក្លាយទីផ្សារផ្នែកវិចិត្រសាលរបស់យើងទៅជាមជ្ឈមណ្ឌលវប្បធម៌ ដ៏ធំ នា ពេល អនាគត៕


