ម្ចាស់ផលិតផល ម៉ាហូ ចែករំលែកវិធីបោកថ្មី ពីអ្នកទិញ

0

ប៉ុន្មានថ្ងៃមុននេះ លោកស្រី គ្រុយ រដ្ឋា បានបង្ហាញនូវអារម្មណ៍ហួសចិត្តយ៉ាងខ្លាំង ចំពោះក្បួនបោកថ្មីរបស់អ្នកទិញ ដោយបាន Edit ផ្ទាំងវេរលុយ ហើយតម្រូវអោយក្រុមការងារលោកស្រីវេរលុយអោយវិញ ទាំងដែលបុគ្គលរូបនោះ មិនបានវេរលុយចូលកុងនោះទេ។ លោកស្រីនិយាយថា ក្បាច់បោកថ្មីនេះ អ្នកទិញធ្វើស្ទីលជាទិញផលិតផល ហើយក្រោយពេលត្រូវរ៉ូវ អ្នកទិញនោះក៏ធ្វើជាសុំ QR Code ធនាគារ ដើម្បីវេរលុយ។

អ្វីដែលលោកស្រីហួសចិត្ត គឺបុគ្គលនេះ ធ្វើជាវេរលុយមកលើស ហើយតម្រូវអោយបុគ្គលិករបស់ក្រុមហ៊ុនម៉ាហូ វេរលុយលើសត្រលប់ទៅវិញ។ លោកស្រីថា បុគ្គលនេះ បានផ្ញើរផ្ទាំងធនាគារមកថា ខ្លួនបានចេរលុយមកហើយ ប៉ុន្តែការពិត មិនបានវេរលុយមកទេ ដោយសារតែកុងធនាគារបស់ក្រុមហ៊ុនមិនមានលោតលុយចូល។ តែបុគ្គលនេះ នៅតែទទូចអោយវេរលុយលើសអោយវិញ ដោយសម្អាងលើ ផ្ទាំងធនាគារដែលបាន Edit។

លោកស្រីថា បុគ្គលនេះ បានទាំងគំរាមក្នុងករណីមិនវេរលុយអោយវិញតាមសំណេរទៅទៀត ដែលហាក់ដូចជាគំរាមបង្ខូចឈ្មោះក្រុមហ៊ុន។ លោកស្រីថា ក្បួនបោកថ្មីនេះ បើបុគ្គលិកខ្លះឆាប់ភ័យ ហើយមិនចង់មានរឿងវែងឆ្ងាយគឺពិតជាវេរលុយអោយវិញ ទាំងដែលបុគ្គលនេះ គ្រាន់តែ Edit ហើយមិនវេរលុយមកសោះ។ លោកស្រីថា អ្នកលក់អនឡាញ គួរប្រយ័ត្ន ព្រោះក្បាច់ថ្មីនេះ គឺអ្នកបោកតែងធ្វើស្ទីលវេរលុយលើស ហើយពេលមានបញ្ហាក៏តម្រូវអោយវេរលុយទាំងអស់ទៅវិញ ដោយបាន Edit ផ្ទាំងវេរលុយ ទាំងដែលការពិត គឺគ្មានលុយចូលក្រុមហ៊ុនសោះ។

លោកស្រីស្នើអោយភ្នាក់ងារលក់ទាំងអស់ ផ្ទៀងផ្ទាត់ឯកសារវេរលុយអោយបានច្បាស់លាស់ ព្រោះសម្អាងត្រឹមឯកសារតែម្យ៉ាង គឺគេអាច Edit បានគ្រប់ទម្រង់ ពោលគឺផ្ទៀងមើលអោយច្បាស់ថា ពិតជាមានលុយធ្លាក់ចូលកុងសិន ចាំទទួល កុំអោយប៉ះអ្នកទិញចង់បោកបែបនេះ គឺមិនស្រួលអស់លុយតាមចំនួន ដែលបុគ្គលនេះ ធ្វើល្បិចថា វេរលើសនេះឯង។ ជាមួយនឹងការបង្ហាញនេះ ក៏មានអ្នកគាំទ្រ និង ភ្ញាក់ផ្អើលច្រើនដែរ ព្រោះអ្នកលក់ខ្លះអាចមិនទាន់ជួបបទពិសោធន៍ នោះឡើយ។

LEAVE A REPLY

Please enter your comment!
Please enter your name here