អគ្គនាយក និង អគ្គនាយិកា ក្រុមហ៊ុម ឃីចិន្តា ទទួលបានគោរមងារជាទីប្រឹក្សាផ្ទាល់ សម្តេចព្រះអភិសិរីសុគន្ធា មហាសង្ឃរាជាធិបតី….

0

យោងតាមការបង្ហោះរបស់ ឯកឧត្តមឧកញ៉ា តាំង សុខឃី អគ្គនាយកក្រុមហ៊ុន ឃីចិន្តា ឌីវើឡុបមិន បានបញ្ជាក់ថា ឯកឧត្តមឧកញ៉ា ទើបតតែត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់ជា ឧត្តមទីប្រឹក្សាផ្ទាល់ សម្តេចព្រះអភិសិរីសុគន្ធា មហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ប៊ូ គ្រី សម្តេចព្រះមហាសង្ឃរាជ នៃគណ:ធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា និង ជាព្រះប្រធានគណ:សង្ឃនាយក នៃគណ:ធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីឯកឧត្តមឧកញ៉ា បានចូលរួមជួយដល់ការងារសាសនា និង សង្គមជាច្រើន ដែលទង្វើជាគំរូដ៏ល្អនៅក្នុងសង្គម។

ពិធីតែងតាំងនេះ ត្រូវបានធ្វើឡើងតាំងពីថ្ងៃទី១៧ មករា ដោយមានលោកជំទាវ ទ្រី ចិន្តា ជាឧត្តមភរិយា និង ក្រុមការងារជំនិតៗ អមដំណើរ។ លោកតាមការបង្ហោះមុននេះ ឯកឧត្តមឧកញ៉ា តាំង សុខឃី បានសរសេរថា” ថ្ងៃទី ១៧ ខែមករា ឆ្នាំ២០២៥ នេះ ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំម្ចាស់ ទទួលបាននូវមហាកិត្តិយស មានស័ក្តិជាឧត្តមទីប្រឹក្សាផ្ទាល់ សម្តេចព្រះអភិសិរីសុគន្ធា មហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត សម្តេចព្រះមហាសង្ឃរាជ នៃគណ:ធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះប្រធានគណ:សង្ឃនាយក នៃគណ:ធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា បញ្ញត្តិគោរម្យ័ងារ ធម្មសុខាបញ្ញារតន៏មុនីមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៏”។

ក្រោយការបង្ហោះនេះគេឃើញមានការសាទរជាច្រើនពីអ្នកគាំទ្រនៅលើបណ្ដាញសង្គម ដោយម្នាក់ៗយល់ថាគែជារឿងដ៏ស័ក្តសម ដោយសារតែឯកឧត្តមឧកញ៉ា មានស្នាដៃជួយដល់វិស័យសាសនារាប់មិនអស់យូរមកហើយ ស្របពេលដែលឯកឧត្តម និង លោកជំទាវ ក៏ជាពុទ្ធសាសនិកដ៏មានសិទ្ធាជ្រះថ្លានៅក្នុងសង្គម។

LEAVE A REPLY

Please enter your comment!
Please enter your name here