ក្នុងពិធីអាហារសាមគ្គី ក្រោមការរៀបចំរបស់ ឯកឧត្តមឧកញ៉ា តាំង សុខឃី និង លោកជំទាវ ទ្រី ចិន្តា គេចាប់អារម្មណ៍ចំពោះក្បួនដង្ហែរសន្តិភាព ដែលមានសិស្សសាលា និង លោកគ្រូអ្នកគ្រូចូលរួម។
ក្រៅពីឃើញក្បួនទាំងមូល ដែលធ្វើអោយម្នាក់ៗរំភើប ឧត្តមឧកញ៉ា តាំង សុខឃី ក៏បានថ្លែងសារជាការអបអរដល់ទិវារសន្តិភាព ២៩ ធ្នូ និង អរគុណដល់ថ្ងៃ៧ មករា ដែលម្នាក់ៗស្ដាប់ហើយព្រឺរោមផងដែរ ជាពិសេសនៅពេលឯកឧត្តមឧកញ៉ា ប្រកាសថា ដោយសារសារសង្គ្រាម បានធ្វើអោយបណ្ដាប្រទេសជាច្រើនរងទុក្ខវេទនា ប៉ុន្តែកម្ពុជា គឺជាប្រទេសសំណាងមួយ ដែលមានសន្តិភាពពេញលេញ ទើបអាចបុគ្គលគ្រប់រូបបានរៀបចំពិធីសប្បាយៗ និង ធ្វើរឿងល្អៗជាច្រើន ខុសពីអំឡុងពេលមានសង្គ្រាម។
ឯកឧត្តមឧកញ៉ា ក៏បានរម្លឹកមកវិញនៅអំឡុងមុនមានសន្តិភាព នាសម័យប៉ុលពត និង សម័យខ្មែរក្រហម ដែលសូម្បីតែបងប្អូនជនជាតិសួយនៅតំបន់ឱរ៉ាល់ ក៏គ្មានឱកាសជួបជុំគ្នានោះផងដែរ។ ជាមួយនឹងសារនយោបាយដ៏មុតស្រួច គេចាប់អារម្មណ៍ថាអ្នកចូលរួមគ្រប់គ្នា កាន់តែយល់ពីតម្លៃសន្តិភាព និង បានស្រែកជ័យឃោសឡើងព្រឺរោម ពេញក្នុងពិធី ដោយបន្លឺពាក្យថា អរគុណសន្តិភាព អរគុណថ្ងៃ៧មករា ដែលធ្វើអោយពិធីទាំងមូល ផ្ទុះការចាប់អារម្មណ៍។
ក្នុងនោះក៏មានសកម្មភាពបកស្រាយចម្រៀងជាច្រើនបទ ដែលសុទ្ធសឹងតែជាបទនិពន្ធថ្មី ដើម្បីជាការសាទរដល់ថ្ងៃ៧មករា និង អបអរចំពោះសន្តិភាព ដែលកំពុងតែធ្វើអោយពលរដ្ឋរស់នៅដោយគ្មានការភ័យខ្លាច នាពេលបច្ចុប្បន្នផងដែរ។
ក្រៅពីនោះឯកឧត្តម ឧកញ៉ា ក៏បានចំណាយធនធានជាច្រើនទទួលអាហារសាមគ្គីប្រមាណជិត១០០តុ ហើយទទួលដល់ទៅ៣ពេល ដើម្បីអោយពលរដ្ឋក្នុងសហគម និង ជនជាតិភាគតិចសួយផង បានញាំឆ្ងាញ់ជុំគ្នា ដែលនេះគឺជាកាយវិការគួរអោយសរសើរ ក្នុងការគិតគូដល់ពលរដ្ឋសហគម និង អ្នកខ្សត់ខ្សោយនៅក្នុងសហគម។
នៅក្នុងពិធីនោះ ក៏ឃើញមានសិស្សសាលាមកពី៣សាលា ឡើងប្ដេជ្ញាចិត្ត និង បង្ហាញពីក្ដីរំភើបក្រោយពេល ឯកឧត្តមឧកញ៉ា តាំង សុខឃី ធ្វើក្បួនដង្ហែរសន្តិភាព និង ក្រោយឡើងថ្លែងសារអរគុណពីសន្តិភាពផងដែរ។