កាលពីថ្ងៃទី៣០ ធ្នូ ឆ្នាំ២០២៤ លោកឧកញ៉ា តាំង សុខឃី មិនត្រឹមតែបានរៀបចំពិធីជួបជុំអាហារសាមគ្គីយ៉ាងកក្រើក អ្នកស្រុកឱរ៉ាល់តែម្យ៉ាងនោះទេ អគ្គនាយកក្រុមហ៊ុន ឃី ចិន្តា ឌីវើឡុបមែនដ៏ល្បីឈ្មោះរូបនេះ ក៏បានធ្វើក្រុងពាលីលើករាសី និង ខួបអាពាហ៍ពិពាហ៍យ៉ាងកក្រើកអស់អ្នកស្រុក នៅតំបន់ភ្នំនោះផងដែរ ដោយពិធីដែលលោកឧកញ៉ាបានធ្វើ គឺស្ទើរតែធំ និង គ្រប់ក្បួនខ្នាតជាងពិធីមង្គលការមួយចំនួនទៅទៀត។
អ្វីដែលអ្នកណាក៏សរសើរមិនដាច់ពីមាត់ គឺសម្រស់លោកជំទាវ ទ្រី ចិន្តា ដែលជាឧត្តមភរិយារបស់លោកឧកញ៉ានៅក្នុងថ្ងៃនោះ គឺស្រស់សោភា ក្មេងជាងវ័យ ស្អាតខុសពីសព្វមួយដងគ្រប់ឈុត ដែលកាន់តែធ្វើអោយអ្នកណាៗក៏សរសើរថាគូស្នេហ៍របស់លោកឧកញ៉ា និង លោកជំទាវ គឺពិតជាសមគ្នាខ្លាំង សំខាន់គឺជាគូស្នេហ៍ ដែលមានចិត្តបុណ្យស្មើដៃគ្នា ហើយតែងតែដឹកដៃគ្មាដើរធ្វើបុណ្យ ចែកទាន និង បង្កើតតែកម្មវិធីសប្បាយៗ ជាការផ្ដល់អោយអ្នកនៅជុំវិញខ្លួនមានស្នាមញញឹម។
ខួបអាពាហ៍ពិពាហ៍ ដែលបានធ្វើឡើងនៅក្នុងថ្ងៃនោះ អាចចាត់ទុកថាគឺមង្គលការសារជាថ្មីរវាងលោកឧកញ៉ា និង លោកជំទាវ ហើយក៏ជាថ្ងៃសិរីជ័យមង្គល ចំថ្ងៃទិវារសន្តិភាព និង អបអរទិវារ៧មករា ដែលពលរដ្ឋខ្មែរគ្រប់រូប រួមទាំងលោកឧកញ៉ា និង លោកជំទាវផង មានឱកាសបានមកធ្វើពិធីដ៏កក្រើក ដូចដែលបានឃើញនេះ។
ខាងក្រោមនេះជាទិដ្ឋភាពខ្លះៗ ក្នុងពិធីខួបអាពាហ៍ពិពាហ៍ ដែលបានធ្វើឡើងនៅទឹកដីឱរ៉ាល់ ដែលជាការិយាល័យក្រុមហ៊ុនអភិវឌ្ឍន៍ ឃី ចិន្តា ឌីវើឡប់មិន ដែលកំពុងផ្ទុះការកោតសរសើរ: