ម្ចាស់គណនីហ្វេសប៊ុក និង TikTok Sovann Outdom ត្រូវបានជនខិលខូចលួចយករូបភាព និង វីដេអូ ទៅបង្កើតគណនីក្លែងក្លាយ ឆបោកតាមបណ្ដាញសង្គម

0

លោក សុវណ្ណ ឧត្តម ម្ចាស់គណនីហ្វេសប៊ុក Sovann Outdom ត្រូវបានជនខិលខូចលួចយករូបភាព និង វីដេអូ ទៅបង្កើតគណនីក្លែងក្លាយជាច្រើនគណនី មានទាំងក្នុងហ្វេសប៊ុក និង តិកតុក ក្នុងចេតនាទុច្ចរឹត លួងលោមទំនាក់ទំនងស្នេហាឆបោកតាមបណ្តាញសង្គម។

យោងតាមរបស់ លោក សុវណ្ណ ឧត្តម បានលើកឡើងថា សូមជម្រាបជូនសាធារណៈជន និង អ្នកប្រើប្រាស់បណ្តាញសង្គមទាំងអស់មេត្តាជ្រាបថា ខ្ញុំបាទឈ្មោះ សុវណ្ណ ឧត្តម គឺមានគណនីហ្វេសប៊ុក ផ្ទាល់ខ្លួនកំពុងប្រើប្រាស់តែមួយប៉ុណ្ណោះជាភាសាអង់គ្លេស គឺឈ្មោះ Sovann Outdom ដែលប្រើប្រាស់តាំងពីឆ្នាំ២០១១មកម្ល៉េះ។

ហើយមានហ្វេសប៊ុកផេកចំនួនមួយឈ្មោះ Sovann Outdom Official និង គណនីតិកតុកចំនួនមួយឈ្មោះ Sovann Outdom។ ចំពោះគណនីហ្វេសប៊ុក និង គណនីតិកតុក ក្រៅពីជម្រាបជូនដំណឹងនេះ គឺមិនមែនជាគណនីរបស់ខ្ញុំបាទឡើយ គឺជាគណនីក្លែងក្លាយទាំងអស់។

លោកថាបន្តថា កន្លងមកមានជនខិលខូចមួយចំនួន បានលួចយករូបភាព និង វីដេអូ របស់លោកយកទៅប្រើប្រាស់ បង្កើតជាគណនីក្លែងក្លាយជាច្រើន និង កាត់តវីដេអូចាស់ៗរបស់លោក ធ្វើជាវីដេអូខលតាមឆាត ក្នុងចេតនាទុច្ចរឹត លួងលោមទំនាក់ទំនងស្នេហា ឆបោកតាមបណ្តាញសង្គម ព្រមទាំងក្លែងបន្លំខ្លួនធ្វើជារូបលោកផ្ទាល់ បោកប្រាស់ជនរងគ្រោះអស់ជាច្រើនអ្នក។

ដូចសេចក្តីបានជម្រាបខាងលើ សូមសាធារណៈជន និង អ្នកប្រើប្រាស់ បណ្តាញសង្គម ទាំងអស់មេត្តាជ្រាបជាព័ត៌មានដោយក្តីអនុគ្រោះ កុំឱ្យមានការចាញ់បោកជនខិលខូចបន្តទៀត។ លោកបានបញ្ជាក់នៅចុងសំណេរថា រាល់ការចាញ់បោកគណនីក្លែងក្លាយ ដែលបានកើតឡើង លោកមិនទទួល ខុសត្រូវឡើយ។

ជាមួយនឹងការជូនដំណឹងជាសាធារណៈនេះ លោកក៏បានបង្ហោះពីការបំភ្លឺ ដែលចេញដោយមេធាវី និង កំពុងចាត់វិធានការផ្លូវច្បាប់ ចំពោះករណីដែលបានកើតឡើងនេះផងដែរ។

កន្លងមកលោកក៏បាន ដាក់ពាក្យបណ្តឹងជូនទៅកាន់ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា Anti Cyber Crime Department រួចរាល់ហើយ។

LEAVE A REPLY

Please enter your comment!
Please enter your name here