ស្ពាន់ជាច្រើនគីឡូ ត្រូវបានឯកឧត្តម តាំង សុខឃី និង លោកជំទាវ ដាក់សិតព្រះនៅវត្តបុទម

0

បន្ទាប់ពីចូលរួមគ្រងឈុតលង្វែកនិង ទៅបំពេញកិច្ចក្នុងពិធីចម្រាញ់ប្រេងឱសថ នៅរាជនីលង្វែក កាលពីថ្ងៃទី២២ ធ្នូ ឆ្នាំ២០២៤ នៅថ្ងៃដដែល ឯកឧត្តម តាំង សុខឃី និង លោកជំទាវ ទ្រី ចិន្តា អគ្គនាយកអគ្គនាយិកាក្រុមហ៊ុន ឃី ចិន្តា ឌីវើឡុបមិន ក៏បានទៅចូលរួមក្នុងពិធីសិតព្រះ ឬ ចាក់ព្រះនៅវត្តបទមវត្តីផងដែរ ដោយឯកឧត្តម និង លោកជំទាវក៏បានចូលរួមនូវស្ពាន់ចំនួន៦គីឡូ និង បច្ច័យមួយចំនួន ដែលធ្វើអោយគេកាន់តែមើលឃើញពីចូលរួមចំណែកលើកស្ទួយវិស័យព្រះពុទ្ធសាសនាដ៏សំខាន់ របស់លោកទាំងពីរ។

ពិធីសិតព្រះដែលបានធ្វើឡើងនេះ ចាត់ទុកជាពិធីបុណ្យសាសនាធំមួយ ខណៈដែលអ្នកចូលរួមសិតព្រះ ហើយបានចូលរួមធនធានដូចជាស្ពាន់ និង លោហៈធាតុ ដើម្បីអោយពុទ្ធបដិមាអាចលេចរួបរាងបានគឺបានបុណ្យកុសលធំណាស់។

ឯកឧត្តម តាំង សុខឃី និង លោកជំទាវ ទ្រី ចិន្តា បានអះអាងថា ពិធីសិតព្រះ និង ការបរិច្ចាគធនធានក្នុងពិធីសិតព្រះនេះ លោកទាំងពីរបានរួមចំណែក និង ចូលរួមច្រើនមកហើយ ហើយឯកឧត្តម និង លោកជំទាវ ក៏សូមជូនកុសលដែលបានទទួលក្នុងពិធីសិតព្រះនេះជូនដល់ញាតិញោម ដែលតាមដានសកម្មភាពរបស់ឯកឧត្តម និង លោកជំទាវ នូវកុសលស្មើៗគ្នា ដោយពិធីមួយនេះ ក្រោយបញ្ចប់ទៅក៏ផ្ទុះការចាប់អារម្មណ៍ផងដែរ ពីស្រទាប់មហាជន។

ឯកឧត្តមលើកឡើងថា នៅក្នុងវិស័យព្រះពុទ្ធសាសនា អ្នកបានរួមចំណែកសិតព្រះ នឹងកាន់តែបានខ្ពស់មុខខ្ពស់មាត់ ហើយពិធីមួយនេះ ឯកឧត្តមលើកទឹកចិត្តអោយបងប្អូនកូនខ្មែរចូលរួមអោយខានតែបានក្នុងមួយជីវិត ដើម្បីអោយកាន់តែមានកុសលផលបុណ្យថែមទៀត និង មានពន្លឺនៅក្នុងជីវិត។

ជាមួយនឹងទឹកចិត្តដ៏មហាជ្រះថ្លានេះ មានអ្នកលេងបណ្ដាញសង្គមច្រើនណាស់ កោតសរសើរចំពោះសកម្មភាពរបស់ឯកឧត្តម និង លោកជំទាវ ខណៈដែលក្នុងរយៈពេលចុងក្រោយ ឯកឧត្តម និង ភរិយា ក៏សកម្មក្នុងការងារជួយសង្គម លើកស្ទួយវិស័យព្រះពុទ្ធសាសនា និង វប្បធម៌នៅរាជនីលង្វែក ហើយក៏មានទឹកចិត្តធ្វើបុណ្យសិតព្រះដ៏គួរអោយសរសើរនៅក្នុងពេលនេះទៀត។

នេះក៏ចាត់ទុកថាគឺជាសកម្មភាពគំរូ ដែលធ្វើអោយកូនខ្មែរភាគច្រើន មើលឃើញពីគុណតម្លៃផងដែរ។


LEAVE A REPLY

Please enter your comment!
Please enter your name here