កាលពីរសៀលថ្ងៃទី 21 ខែ ធ្នូ ឆ្នាំ 2024 មុននេះ ក្រុមហ៊ុនគ្រឿងសម្អាង HK7 Beautycare បានរៀមចំនូវមហាព្រឹត្តិការណ៍ Fairy Gift by HK7 ដ៏ធំដើម្បីចែករង្វាន់ហ្វ្រីជូនដល់មហាជនដែលមកទស្សនាការប្រគំតន្ត្រីផ្ទាល់នូវផ្សាទំនើប K Mall ចំនួន 1ពាន់កាដូរ ព្រមទាំងធ្វើការលក់នូវប្រអប់កាដូរឈុត HK7 ក្នុងតម្លៃតែ 1ម៉ឺនរៀលយ៉ាងច្រើនកាដូរផងដែរ។
ឆ្លៀតក្នុងឱកាសដ៏ពិសេសនេះផងដែរ អ្នកស្រី អ៉ឹម សុគន្ធា CEO ក្រុមហ៊ុន HK7 Beautycare ក៏បានធ្វើការប្រើកសម្ភោធនូវផលិតផលថ្មីមួយមុខទៀតគឺ ស្ក្រាប់ដុសខ្លួនធម្មជាតិដែលផ្សំចេញពីផ្លែឈើជាច្រើនមុខ និង ខូឡាជែនជំនួយដល់ស្បែកសុទ្ធតែល្អៗ ដែលជាសមាជិកថ្មីរបស់ក្រុមហ៊ុន និង ត្រៀមចរាចរណ៍លក់នៅលើទីផ្សាបន្ទាប់ពីថ្ងៃបើកសម្ភោធនេះតទៅ។
ក្រៅពីនេះអ្នកស្រីក៏បានរៀបចំនូវកម្មវិធីប្រគំតន្ត្រី និង Fashion show បែប Fairytale ព្រមទាំងដើរលើកម្រាលព្រំក្រហម ស្វាគមន៍ BA ចំនួន 7រូបបន្ថែមទៀតដែលសុទ្ធសឹងតែជាបវរកញ្ញាមានសម្រស់ស្រស់ស្អាត ហើយក្នុងចំណោមអ្នកទាំង7រូបក៏មានម្នាក់ដែលជាតារាចម្រៀងស្រីល្បីគឺកញ្ញា ថាន នឿថង បានក្លាយជាសមាជិករបស់ក្រុមហ៊ុន HK7 ផងដែរនាឱកាសឆ្នាំថ្មី 2025ខាងមុខនេះ។
មិនតែប៉ុណ្នោះអ្នកស្រី អ៉ឹម សុគន្ធា ក៏បានផ្ដល់នូវការដូជាទឹកប្រាក់សុទ្ធជូនទៅដល់តំណាងចែកចាយឆ្នើមៗចំនួន 6រូបដែលមានទឹកប្រាក់សរុប ចាប់ពី 3ម៉ឺនដុល្លា រហូតទៅដល់ 10ម៉ឺនដុល្លារ ព្រមទាំងមាសម្នាក់ 1តម្លឹងថែមទៀតផង។