យោងតាមការប្រកាសរបស់ផេកផ្លូវការរបស់ក្រុមហ៊ុន Pichy P White បានបង្ហោះថា នៅថ្ងៃទី២២ ធ្នូ ឆ្នាំ២០២៤នេះ កម្មវិធី Miss Pre-teen Cambodia 2024 នឹងប្រកួតវគ្គផ្ដាច់ព្រ័ត្រហើយ។
ក្នុងចំណោមបេក្ខនារីខ្លាំងៗ ដែលអ្នកគាំទ្របានដៅថានឹងឈ្នះមកុដនោះ ក៏មានបេក្ខនារី លី វិជ្ជរ៉ា មួយរូបផងដែរ ដែលមានការលើកឡើងជាច្រើនថា នាងនឹងអាចគ្រងតំណែងជំនួសអោយល្អហួស ដោយសារផ្អែកលើរូបសម្រស់ និង សមត្ថភាព។
អ្វីដែលគេកាន់តែភ្ញាក់ផ្អើលបំផុតនោះ គឺលោកស្រី កាន់ ចន្ថា អគ្គនាយិកា Pichy P White បានប្រកាសជាចំហរថា ប្រសិនបើបេក្ខនារីរូបនេះក្លាយជាអ្នកលើកមកុដ Miss Pre-Teen Cambodia 2024 នាយប់ថ្ងៃទី២២ នោះដូចការទស្សន៍ទាយមែន នោះលោកស្រីនឹងរ៉ាប់រងការចំណាយទាំងអស់ លើការចេញប្រកួតរបស់នាង នៅលើឆាកអន្តរជាតិ។
ការលើកឡើងរបស់លោកស្រី ក៏មានន័យថា គឺជាការលើកទឹកចិត្តដ៏ធំនៅក្នុងវិស័យបវរកញ្ញា នឹងជួយជំរុញបេក្ខនារីដែលកំពុងត្រូវបានគេកត់សម្គាល់ថាពិតជាមានសមត្ថភាព នឹងប្រឹងពុះពារអោយកាន់តែខ្លាំងផងដែរ។
ម្យ៉ាងការចំណាយនៅលើឆាកអន្តរជាតិ គឺជាបន្ទុកធំណាស់របស់បេក្ខនារីតំណាងប្រទេស ដូច្នេះហើយទើបការប្រកាសរបស់លោកស្រី កាន់ ចន្ថា គឺជាចលករដ៏ធំអោយអ្នកមានក្ដីរំពឹងនឹងកាន់តែប្រឹង ហើយប្រសិនបើ លី វិជ្ជរ៉ា ពិតជាបានគ្រងមកុដមែន ក៏មានន័យថា នាងនឹងមានលទ្ធភាពពេញមុខពេញមាត់ នៅលើឆាកអន្តរជាតិ មិនចាញ់ច្រាបគេនៅក្នុងពេលប្រកួតផងដែរ ពិសេសលើការចំណាយនានាលើឈុតទាំងរ៉ូប និង ឈុតតំណាងជាតិតែម្ដង។
លោកស្រី កាន់ ចន្ថា អគ្គនាយិកា Pichy P White បានទាំងបង្ហើបថា លី វិជ្ជរ៉ា មិនត្រឹមតែនឹងត្រូវលោកស្រី រ៉ាប់រងលើការចំណាយនៅលើឆាកអន្តរជាតិតែប៉ុណ្ណោះទេ លោកស្រីក៏នឹងត្រៀមយកបេក្ខនារីរូបនេះ ជា BA ប្រចាំក្រុមហ៊ុន បើទោះជាការប្រកួតវគ្គផ្ដាច់ព្រ័ត្រនោះ នឹងមានវាសនាបែបណាក៏ដោយ។