ក្រោយពីបង្ហាញពីប្រូម៉ូហ្សិននាដំណាច់ឆ្នាំនេះ លោក ផាត់ តារារដ្ឋ បានដឹកនាំគ្រួសារតារាកម្ពុជា និង ក្រុមការងារផ្ទះតារា ប្រមាណជាង១០នាក់ ទៅកូរដល់ហាង Ichiban Buffet Sukisoup & BBQ នៅសាខាទល់មុខផ្សារស្ទឹងមានជ័យថ្មី តែម្ដង។
អ្វីដែលមិនខកបំណង គឺ Ichiban សាខាស្ទឹងមានជ័យ មុនត្រឹមតែមានសាច់អាំង ស៊ុបស៊ីឈ័ន និង ស៊ុបសុគី ក្នុងតម្លៃត្រឹមតែ១៤.៥ ដុល្លារតែប៉ុណ្ណោះទេ តែថែមទាំងហ្វ្រីញ៉ាំបង្កងមិនកំណត់ បន្ថែមជូនទឹកស៊ុបគ្រប់មុខមិនកំណត់ និង បន្ថែមភេសជ្ជៈ ញ៉ាំមួយឆ្អែត ដោយមិនបូកកម្រៃបន្ថែមផង។
Ichiban នៅសាខាស្ទឹងមានជ័យនេះ នឹងបន្តផ្ដល់ប្រូម៉ូហ្សិន ញ៉ាំមួយឆ្អែតគ្រប់មុខត្រឹមតែ១៤.៥ដុល្លារបែបនេះ រហូតដល់ដំណាច់ឆ្នាំ ហើយសម្រាប់អ្នកកក់ចាប់ពី៨នាក់ឡើង នឹងផ្ដល់ជូនបន្ទប់ខារ៉ាអូខេ ដោយមិនគិតថ្លៃទៀតផង។ ប្រូម៉ូហ្សិននេះ ល្អបំផុតសម្រាប់អ្នកចូលចិត្តសាច់អាំង ស៊ុបស៊ីឈ័ន និង ស៊ុបសុគី ក្នុងពេលតែមួយ ហើយអាចសប្បាយជាមួយក្រុមគ្រួសារ ឬ សម្រាប់ជប់លាងជាលក្ខណៈ ក្រុមហ៊ុន។
សាខានេះ ក្រៅពីស្ថិតនៅលើផ្លូវធំ ទល់មុខផ្សារស្ទឹងមានជ័យថ្មី ក៏មានចតរថយន្តធំទូលាយ និង ទទួលរៀបចំពិធីជប់លៀង ខួបកំណើត ឬ សម្រាប់កិច្ចប្រជុំក្រោម៤០នាក់ ដោយផ្ដល់ជូនបន្ទប់ប្រជុំ យ៉ាងផាសុកភាព ដោយឥតគិតថ្លៃផងដែរ។ លោកអ្នកអាចទំនាក់ទំនងទៅកាន់ផេក Ichiban ដើម្បីសាកសួរព័ត៌មាន ឬ អាចទំនាក់ទំនងកក់ជាមុន តាមរយៈតេលេក្រាម 092 47 69 75។
គួរបញ្ជាក់ផងដែរថា ចាប់ពីថ្ងៃនេះដល់បំណាច់ឆ្នាំ គ្រប់សាខារបស់ Ichiban ជាពិសេសនៅសាខាស្ទឹងមានជ័យ នឹងបញ្ចុះតម្លៃនៅត្រឹមតែ១៤.៥ដុល្លារក្នុងម្នាក់ ដោយហ្វ្រីបង្កង និង ទឹកស៊ុបមួយឆ្អែតមិនកំណត់ និង ផ្ដល់ជូនបន្ទប់ខារ៉ាអូខេ ឬ បន្ទប់ប្រជុំដោយមិនគិតថ្លៃ សម្រាប់អតិថិជន ដែលបានកក់ទុកមុន។
ក្នុងនោះ Ichiban ក៏ផ្ដល់ជូនទឹកជ្រលក់ច្រើនមុខយ៉ាងពិសេស និង ហ្វ្រីភេសជ្ជៈជាច្រើនមុខ ដោយមិនកំណត់ផងដែរ។ ប្រូម៉ូហ្សិនបែបនេះ នៅចាំអង្កាល់ សម្រាប់ឱកាសជួបជុំគ្រួសារ និង បុគ្គលិកនាដំណាច់ឆ្នាំនេះ។