នៅទីបំផុតកម្មវិធីដំណើរខ្មែរ ទទួលបានជោគជ័យយ៉ាងខ្លាំង ដោយពេញរយៈពេល៣ថ្ងៃ កម្មវិធីមួយនេះ មានភ្ញៀវកិត្តិយស និង អ្នកសិល្បៈចូលរួមយ៉ាងច្រើនកុះករ។ ពិធីត្រូវបានបិទបញ្ចប់កាលពីល្ងាចថ្ងៃទី១២ ធ្នូ ឆ្នាំ២០២៤ ក្រោមព្រះវត្តមាន សម្ដេចក្រុមព្រះ ច័ក្រពង្ស ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ជាគណអធិបតី។ ផ្ទះតារា និង គ្រួសារតារាកម្ពុជា ក៏ជាដៃគូផ្សព្វផ្សាយនៅក្នុងព្រឹត្តិការណ៏នេះផងដែរ។
លោក ផាត់ តារារដ្ឋ ស្ថាបនិកគ្រួសារតារាកម្ពុជា និង ជាចាងហ្វាងសារព័ត៌មានផ្ទះតារា ដែលបានដឹកនាំអ្នកសិល្បករជាច្រើនទៅចូលរួម និង បំផុសអោយមានការគាំទ្រពីកម្មវិធីនេះ បានចាត់ទុកថា ដំណើរខ្មែរ គឺជាកម្មវិធីមួយដែលផ្ដល់ឱកាសអោយអ្នកសិល្បៈជំនាន់ក្រោយ បានចូលរួមស្វែងយល់ពីសិល្បៈ និង ស្នាដៃសិល្បៈ នៅក្នុងសម័យទសវត្សរ៍ឆ្នាំ៦០។
លោកថា សប្បាយចិត្តដែលអ្នកចូលរួម ដែលភាគច្រើនគឺជាអ្នកសិល្បៈ បានចំណាយធនធាន ក្នុងការតុបតែងកាយតាមរបត់នាសម័យសង្គមរាស្ត្រនិយម ដែលធ្វើអោយពិធីទាំងមូល កាន់តែទទួលបានការចាប់អារម្មណ៍ ជាពិសេសក្នុងពេលអ្នកសិល្បៈបានថតរូបជុំគ្នា។
ក្នុងនោះព្រះវត្តមាន សម្ដេចក្រុមព្រះ នរោត្តម ច័ក្រពង្ស ក៏រឹតតែញាំងអោយព្រឹត្តិការណ៍ដំណើរខ្មែរ ផ្ទះការគាំទ្រផងដែរ។
ខាងក្រោមនេះ ជាទិដ្ឋភាពខ្លះពីពិធីដំណើរខ្មែរ នាថ្ងៃបិទបញ្ចប់៖