កាលពីថ្ងៃទី 09 ខែ វិច្ឆិកា ឆ្នាំ 2024 មុននេះ ម្ចាស់ក្រុមហ៊ុន ម៉ានីហ៊ន នាំចូលផ្ដាច់មុខផលិតផលសុខភាព ម៉ាហូ ប្រចាំនៅប្រទេសកម្ពុជា អ្នកស្រី គ្រុយ រដ្ឋា បានសម្រាលកូនស្រីម្នាក់ទៀតដែលមានមុខមាត់គួរឱ្យស្រឡាញ់ និង ជាសមាជិកទី5នៅក្នុងគ្រួសារ។
នេះគឺជាដំណឹងដ៏រីករាយសម្រាប់ចុងឆ្នាំ 2024 ដែលម្ចាស់ប្រេនរូបនេះទទួលបាននូវចំណងដៃថ្មី និង កាន់តែរិតចំណងអាពាហ៍ពិពាហ៍របស់គូស្វាមីភរិយារបស់អ្នកស្រី ឱ្យកាន់តែរឹងមាំ និង មានសុភមង្គលធ្វេរដង។
មកទល់ពេលនេះអ្នកស្រីកំពុងសម្រាកថែទាំសុខភាពដើម្បីឱ្យកាន់តែរឹងមាំ។