យោងតាមការបង្ហោះរបស់អ្នកស្រី អ៉ឹម សុគន្ធា អគ្គនាយិការក្រុមហ៊ុនគ្រឿងសម្អាង HK7 Beautycare ជាមួយនឹងការគ្រងឈុតកិន្នរី លេងទឹកយ៉ាងស្រស់ស្អាតនៅឯទឹកដីឧទ្យានជាតិគិរីរម្យដែលកំពុងតែទទួលបានការចាប់អារម្មណ៍ពីសំណាក់ភ្ញៀវទេសចរណ៍យ៉ាងច្រើននៅក្នុងប្រទេសកម្ពុជា។
ជាមួយនឹងការគ្រងឈុតកិន្នរី បែបបុរាណដ៏ប្រណីតមួយឈុតនេះដែរ អ្នកស្រីក៏បានថតភ្ជាប់ជាមួយនឹងទេសភាពបែបធម្មជាតិ និងទទួលបានការសរសើរ ព្រមទាំងចំនួនអ្នកចុច Like Share និង ចូលមើលរាប់លាននាក់។
នេះមិនមែនជាលើកដំបូងនោះឡើងដែលអ្នកស្រីបានគ្រងឈុតបុរាណដើម្បីផ្ស្សព្វផ្សាយអំពីវប្បធម៌ និង តំបន់ទេសចរណ៍ ខណៈជារឿយៗអ្នកស្រីតែងតែចំណាយថវិការផ្ទាល់ខ្លួន និង ពេលវេលាដើម្បីជាចំណែកតូចមួយក្នុងនាមជាកូនខ្មែរ។
ទង្វើរបែបនេះមិនត្រឹមតែបានបង្ហាញនូវសម្លៀកបំពាក់ដែលជាសម្បត្តិវប្បធម៌ខ្មែរនោះទេ តែក៏ជាផ្នែកមួយដែលអ្នកស្រីបានជួយផ្សព្វផ្សាយនូវតំបន់ទេសចរណ៍ធម្មជាតិដែលខ្មែរមាន ឱ្យបានទៅដល់ភ្នែកអ្នកទស្សនានៅលើបណ្ដាញសង្គមទាំងជាតិ និង អន្តរជាតិគួរឱ្យស្ងប់ស្ងែង។