លាង ឧត្តម បានសម្រេចបំណងអ្នកម្ដាយ មុនបែកគ្នា

0

ក្នុងពិធីបុណ្យ១០០ថ្ងៃរបស់ម្ដាយ កាលពីថ្ងៃទី៥ ធ្នូ ឆ្នាំ២០២៤ លោក លាង ឧត្តម បានអះអាងថា លោកបានសម្រេចបំណងម្ដាយមុនពេលចែកឋាន ដោយសារតែបានប្រឹងប្រែង ហើយទិញបានផ្ទះមួយកន្លែង នៅក្នុងបុរីមួយ នៅខណ្ឌព្រែកព្នៅ ដែលអាចអោយម្ដាយរបស់លោក មានផ្ទះសម្រាប់ឈឺសមរម្យ និង មានផ្ទះសម្រាប់ធ្វើបុណ្យសមរម្យ។

លោកថា ក្នុងពេលតស៊ូមិនទាន់ទិញបាន លោកតែងតែបារម្ភ ខ្លាចអត់ផ្ទះធ្វើបុណ្យជូនម្ដាយ និង គ្មានកន្លែងអោយម្ដាយស្នាក់នៅពេលឈឺ តែលោកក៏សោកស្ដាយណាស់ដែរ នៅពេលទើបតែសម្រេចបំណងជូនម្ដាយ ស្រាប់តែម្ដាយក៏លាចាកលោក។ យ៉ាងណាមិញលោកថា បុរីដែលលោកបានធ្វើបុណ្យជូនម្ដាយនេះ គឺជាផ្ទះបង់រំលោះប៉ុណ្ណោះ។

លោកក៏សប្បាយចិត្តណាស់ដែរ ដែលក្នុងថ្ងៃបុណ្យ១០០ថ្ងៃ គឺមានអ្នកសិល្បៈ និង អ្នករាប់អានកុះករ មកចូលរួមដល់ផ្ទះថ្មី បើទោះជាឆ្ងាយបន្តិច ដែលធ្វើអោយពិធីបុណ្យ១០០ថ្ងៃរបស់ម្ដាយលោក ពេញមុខពេញមាត់។

ក្នុងនោះសូម្បីតែអ្នកសិល្បៈ ដែលលោកមិនបានអញ្ជើញដោយផ្ទាល់ ក៏មានវត្តមានផងដែរ ទើបលោករំភើបចិត្ត ដែលអចសម្រេចបំណងម្ដាយ ដោយមានលទ្ធភាពធ្វើអោយធំដុំ តាមការចង់បានរបស់អ្នកម្ដាយ មុនពេលបែកគ្នា។

LEAVE A REPLY

Please enter your comment!
Please enter your name here