ខណៈដែលមុខរបរភាគច្រើន រងផលប៉ះពាល់ តែ លោក សាន ផានិត តារាចម្រៀង និង ជាអ្នកលក់ស្បែកជើងក្បាលគីបនៅជិតមាត់ទន្លេតាខ្មៅ ជិតវិទ្យាល័យហ៊ុនសែនសេរីភាព នៅតែកាក់កប ក្នុងការរកចំណូលដដែល ដោយលោក និង ភរិយា បញ្ជាក់ថា ក្នុងមួយសប្ដាហ៍ ដាច់មិនក្រោម១០០គូនោះទេ ដោយសារតែស្បែកជើងដែលលោកលក់ គឺសុទ្ធតែជាប្រភេទប្រេនល្បីៗ ហើយជាជជុះក្បាលគីប ដែលមានតម្រូវច្រើនពីគ្រប់ស្រទាប់វណ្ណៈ។
យ៉ាងណាមិញ លោកអះអាងថា ហេតុផលដែលលោកនៅតែលក់ដាច់ច្រើន គឺដោយសារតែលោក ទម្លាក់ផលចំណេញអោយទាបជាងមុន និង ប្រើយុទ្ធសាសន៍ ទាក់ទងសុទ្ធតែអ្នកលេងប្រេន អោយប្ដូរពីទិញស្បែកជើង និង កាបូបថ្មីៗគាស់កេស អោយមកទិញស្បែកជើងពីហាងរបស់លោកវិញ។
ក្នុងនោះគ្រប់ផេក SPN ឧកញ៉ាក្បាលគីប របស់លោក ក៏បង្កើនការផុស ការ Live និង ការប្រូម៉ូហ្សិនផងដែរ ដើម្បីអោយកាន់តែមានភាពទាក់ទាញ។ លោកថាស្បែកជើងខ្លះលោកសុខចិត្តលក់ចំណេញតិច ឬ មិនចំណេញ អោយបានដើមបង្វិល ដោយមិនរឹងតម្លៃចំណេញច្រើន ហើយសល់របស់ក្នុងហាងនោះទេ។
យុទ្ធសាស្រ្តនះ អ្នកទិញនៅតែច្រើន ព្រោះបើចង់ពាក់ប្រេនល្បីៗដែលគេលក់ក្នុង Store គឺត្រូវចំណាយគុណនឹង១០ ឬ លើសនឹង តែមកទិញនៅហាងរបស់លោក គឺមានស្បែកជើងខ្លះ កាបូបខ្លះ គឺដូចថ្មី៩៩ភាគរយ តែតម្លៃត្រឹមតែជាង១០០ ឬ ក្រោម ៥០ដុល្លារ ដែលផ្ដល់ភាពចំណេញ។
លោក ផាត់ តារារដ្ឋ ស្ថាបនិកគ្រួសារតារាកម្ពុជា និង លោក រុន ណាកូ ពិធីករផ្ទះតារា ដែលបានទៅគាំទ្រដល់ហាងនៅតាខ្មៅ បានចាត់ទុកថា លោក សាន ផានិត ជាអ្នកជំនួញឆ្លាតវ័យ ស្របតាមបរិយាកាស ដែលកំពុងប៉ះពាល់នូវផ្នែកសេដ្ឋកិច្ច។ លោក ផាត់ តារារដ្ឋ ក៏កោតសរសើរចំពោះ តារាចម្រៀងរូបនេះ ដែលសម្ងំលក់ស្បែកជើងក្បាលគីបយ៉ាងសាមញ្ញ ដោយមិនខ្វល់ពីអតីតកាល ដែលលោកធ្លាប់ឈរជាកំពូលតារានោះផងដែរ។