ស្ថាបនិកគ្រួសារតារាកម្ពុជា អបអរសាទរនឹងស្ថានភាពល្អប្រសើររបស់ លោក តាក់ស៊ី

0

ក្រោយពីលាងឈាមជាច្រើនលើកក្នុងប៉ុន្មានថ្ងៃចុងក្រោយ ក្រោយពីចូលសម្រាកនៅមន្ទីរពេទ្យ នៅក្នុងពេលនេះ នាយតាក់ស៊ី កាន់តែមានសុខភាពល្អប្រសើរឡើងវិញហើយ ដោយលោកលែងសូវធ្វើទុក្ខ និង ចាប់ផ្ដើមឃ្លាន ហើយមានកម្លាំងដូចដើម បើទោះជាស្ថានភាពជម្ងឺត្រូវបន្តស្ថិតក្នុងសភាពតាមដាន ពីក្រុមគ្រូពេទ្យ។

ក្នុងនោះលទ្ធភាពព្យាបាលក៏នឹងមានផងដែរ ទើបជាដំណឹងដ៏ល្អ ដែលមហាជនក៏ជួយអបអរសាទរ។ លោក ផាត់ តារារដ្ឋ ស្ថាបនិកគ្រួសារតារាកម្ពុជា ដែលបានចុះទៅសួរសុខទុក្ខដល់មន្ទីរពេទ្យ ដោយបានទាំងដឹកនាំប្រធានមណ្ឌលកុមារកំព្រាស្នាមញញឹម គឺលោក ប៉េន សុផល ជាប្រធាន និង លោកស្រី ប៉ូ ស្រីគង់ ជាអនុប្រធានទៅជាមួយផង បានបង្ហាញនូវការសាទរយ៉ាងខ្លាំង ចំពោះស្ថានភាពល្អប្រសើររបស់ លោក តាក់ស៊ី នៅក្នុងពេលនេះ។

លោកថា ផ្អែកតាមការព្យាបាល នាយតាក់ស៊ីនឹងមានសុខភាពល្អ ហើយមិនយូរនោះទេ លោកនឹងបានដូចដើម ស្របពេលដែលសប្បុរសជន ក៏បន្តជួយលោក ក្នុងការបរិច្ចាគ។

នាយតាក់ស៊ី ក៏ចាត់ទុកថា កម្លាំងសាមគ្គី ដែលមានទាំងមហាជន និង ថ្នាក់ដឹកនាំនៅក្នុងពេលនោះ បានជួយផ្ដល់ក្ដីសង្ឃឹមអោយលោកជាថ្មីផងដែរ។

LEAVE A REPLY

Please enter your comment!
Please enter your name here