ផលិតកម្មសាស្ត្រាហ្វៀម បើកសម្ពោធការិយាល័យថ្មី

0

កាលពីព្រឹកថ្ងៃទី៤ ធ្នូ ឆ្នាំ២០២៤ ផលិតកម្មសាស្ត្រាហ្វៀម បានធ្វើបើកសម្ពោធការិយាល័យថ្មី យ៉ាងអធឹកអធម ដោយមានវត្តមានផលិតករ និង សិល្បករយ៉ាងច្រើនកុះករចូលរួម។

នេះគឺជាសមិទ្ធិផលមួយថ្មី ដែលផលិតផលសាស្ត្រាហ្វៀមបានលេចឡើង ដែលបង្ហាញយ៉ាងច្បាស់ថា ផលិតកម្មនេះ កាន់តែបោះជំហានឈានឡើង បន្ទាប់ពីបានបង្កើតស្នាដៃ ក្នុងការលើកស្ទួយវិស័យភាពយន្ត។

ការិយាល័យថ្មីនេះ ក៏ជាការឆ្លើយតប ចំពោះកំណើនបុគ្គលិក និង ក្រុមការងារ របស់ផលិតកម្ម ដែលកាន់តែបានពង្រីកសកម្មភាព ក្នុងការផលិតភាពយន្តផងដែរ។

លោកស្រី ប៊ុន ចាន់និមល អគ្គនាយិកាផលិតកម្មសាស្ត្រាហ្វៀមបានលើកឡើងថា ការិយាល័យថ្មី នឹងបម្រើអោយសកម្មភាពផលិតភាពយន្ត និង ស្ពត របស់ក្រុមហ៊ុន កាន់តែបានល្អជាងមុន ដោយអាចផ្ទុកក្រុមការងារបានជាង៧០នាក់បន្ថែម និង បានបំពាក់នូវឧបករណ៍កាន់តែទំនើប ដើម្បីអោយការផលិតរបស់ផលិតកម្ម ប្រសើរជាងមុន។

ការិយាល័យនេះ មានទីតាំងនៅទល់មុខនឹងការិយាល័យចាស់របស់ក្រុមហ៊ុនសាស្ត្រាហ្វៀម ដែលស្ថិតនៅក្នុងបុរីមួយកន្លែង នៅក្បែរស្តុបណតព្រីតស៍។ យ៉ាងណាមិញ លោកស្រីថា ការិយាល័យនេះ នៅមិនទាន់គ្រប់គ្រាន់នៅឡើយទេ ដោយលោកស្រីនឹងមានមហិច្ឆតា បង្កើតការងារជូនដល់បងប្អូន ដោយគ្រោងបង្កើតអគារការិយាល័យធំមួយទៀត ដើម្បីអោយក្រុមការងារ អាចមកធ្វើការជុំគ្នា នៅកន្លែងតែមួយ ហើយកាន់តែមានប្រសិទ្ធិភាពការងារ ក្នុងការផលិតភាពយន្ត។

លោកស្រីក៏ថ្លែងអំណរគុណផងដែរ ដល់សិល្បករ និង ក្រុមការងារទាំងអស់ ដែលបានចូលរួមក្នុងពិធីបើកសម្ពោធការិយាល័យថ្មី ដែលធ្វើអោយពិធីទាំងមូល មានភាពអឹកអធឹក។

LEAVE A REPLY

Please enter your comment!
Please enter your name here