បន្ទាប់ពីក្ដាប់បានតំណែង 1st Runner Up នៅក្នុងការប្រកួត Miss Global Cambodia 2024 កញ្ញា រចនា វត្តី ដែលមានឈ្មោះកំណើតថា ផន សុភ័ក្ត្រ ត្រូវគេកត់សម្គាល់ថាស្ទុះឡើងទីផ្សារយ៉ាងខ្លាំង។
ជាក់ស្ដែងកាលពីរសៀលថ្ងៃទី៣ វិច្ឆិកា ឆ្នាំ២០២៤មុននេះ កញ្ញាត្រូវគេឃើញថតម៉ូតអោយសម្អាងការល្បីឈ្មោះមួយយ៉ាងកាលីប ខណៈដែលទីផ្សារថតផ្សាយផ្សេងទៀត ក៏ត្រួវគេឃើញថា នាងកំពុងក្ដោបក្ដាប់បាននាពេលចុងក្រោយ។
ក្នុងនាមជាម្ចាស់ភាគហ៊ុនគ្លីនិកសើស្បែកធំមួយនៅក្នុងប្រទេសសិង្ហបុរី និង ជាអ្នកជំនាញព្យាបាលជម្ងឺសើស្បែក កញ្ញាក៏ប្រកាសផងដែរថា រាល់ប្រាក់ចំណូលដែលនាងទទួលបានពីការថតផ្សាយ ឬ ពីការងារជាមួយក្រុមហ៊ុនទាំងឡាយ គឺនាងនឹងដក៣០ភាគរយគ្រប់លើក ដើម្បីសន្សំយកធ្វើការងារសប្បុរសធម៌ ដូចជាជួយដល់កុមារកំព្រា ចាស់ជរា និង ជួយដល់សង្គមផ្សេងៗ ដើម្បីបានសាងអំពើល្អ ដែលធ្វើអោយអ្នកបានដឹងពីជំហរមួយនេះ មានការកោតសរសើរចំពោះទឹកចិត្តរបស់លំដាប់រងទី១រូបនេះ។
ផន សុភ័ក្ត្រ ក៏បង្ហាញនូវក្ដីរំភើបផងដែរ ដែលនាងត្រឹមតែកូនដែលខ្វះភាពកក់ក្ដៅពីឪពុក តែនៅក្នុងពេលនេះ គឺនាងអាចរួមចំណែកចែករំលែកក្ដីស្រឡាញ់ ជូនដល់កុមារខ្វះខាត បានកាន់តែច្រើនជាងមុន ក្រោយពេលនាងមានឱកាសក្ដាប់បានការងារតូចធំ ពីក្រុមហ៊ុននានា ក្រោយប្រលងជាប់បវរកញ្ញា ជាដំដាប់រងទី១។
កញ្ញាក៏ត្រូវគេកត់សម្គាល់ថា កាន់តែស្រស់ស្អាតជាងមុន និង ក្មេងជាវ័យផងដែរ ដែលមិនខុសពីពាក្យចាស់ពោលថា យីអ៊ុនកាន់តែឡើងសាច់ឈាមកាន់តែភ្លឺថ្លា និង មើលទៅស្រស់ស្អាតជាងមុន។
ខាងក្រោមនេះ ជារូបភាពដែលក្រុមការងារយើងថតបានដោយផ្ទាល់ ក្នុងពេលនាង បានថតម៉ូតអោយសម្អាងមួយ ក្នុងឈុតប្រពៃណីខ្មែរ៖