ក្ដុកក្ដួល ពេលឮ ចៅខ្មែរ ថាឳពុក និងប្អូនទើបស្លាប់ ម្ដាយក៍ទៅចោលទៀត

0

អ្នកគាំទ្រភាគច្រើនមានការរន្ធត់ចិត្តយ៉ាងខ្លាំង បន្ទាប់ពីមានដំណឹងថាតារាហ្វេសប៊ុកខ្មែរ ត្រូវបាត់បង់ម្ដាយបន្ទាប់ពីម្ដាយរបស់លោក មានជំងឺរ៉ាំរ៉ៃ ហើយត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់នៅក្នុងមន្ទីរពេទ្យអស់ច្រើនថ្ងៃ។ ម្ដាយរបស់លោកត្រូវបានទទួលមរណភាព ស្របគ្នាដែលលោក ទើបតែប្រកាសរៀបការភេទដូចគ្នាជាមួយស្វាមីបានតែប៉ុន្មានសប្ដាហ៍ កាលពីថ្ងៃទី១២ វិច្ឆិកា។

យោងតាមការបង្ហោះរបស់តារាសម្ដែងលោក គុជ សុគន្ធរដ្ឋ ហៅចៅខ្មែរ បានបង្ហោះថាម្ដាយរបស់លោកដែលស្ថិតក្នុងការសង្គ្រោះបន្ទាន់អស់ប្រាក់មួយសន្ធឹក បានទទួលមរណភាពហើយ ដោយមុនម្ដាយរបស់លោកទទួលមរណភាពប៉ុន្មានម៉ោង គេឃើញលោកចេញមុខ Live លក់កាបូប និងផលិតផល ទាំងទឹកភ្នែក ដោយសារតែលោកត្រូវមានភារៈរកលុយមកផ្គត់ផ្គង់គ្រួសារ និងចំណាយលើម្ដាយឈឺមុនទទួលមរណភាព និងធ្វើបុណ្យសពទាំស្រុង។

លោកធ្លាប់ប្រកាសថាខ្សែជីវិតរបស់លោក និងស្វាមី ត្រូវមានបន្ទុកច្រើនណាស់ ជាពិសេសគឺប្រឹងរកលុយបង់រំលោះថ្លៃផ្ទះ និងការចំណាយច្រើនទៀត ទើបលោកមិនអាចសម្រាកដោយសូម្បីតែម្ដាយរបស់លោកឈឺធ្ងន់ដល់ថ្នាក់ដង្ហើមចុងក្រោយទៅហើយនៅប៉ុន្មានម៉ោងម្ដាយទទួលមរណភាព។អ្នកគាំទ្រជាច្រើននិយាយថា ចៅខ្មែរដ្បិតថាជាកូនប្រុសដែលសម្រចចិត្តរៀបការភេទដូចគ្នាខុសពីធម្មជាតិ ធ្វើអោយអ្នកខ្លះបញ្ចេញទស្សនៈរិះគន់ តែលោកគឺជាកូនប្រុសម្នាក់ដែលមានទឹកចិត្តកត្តញូគួរអោយសរសើរ ដោយប្រឹងរកលុយកសាងខ្សែជីវិតរបស់ខ្លួនអោយមានអនាគត ហើយថែមទាំងតស៊ូមើលម្ដាយស្ទើរតែកូនស្រីខ្លះមិនដូរ តាំងពីម្ដាយរបស់លោកឈឺរហូតដល់ទទួលមរណភាពកាលពីល្ងាចថ្ងៃទី៥ មករា។

បុណ្យសពម្ដាយលោកត្រូវបានតម្កល់ធ្វើបុណ្យនៅជិតសាលាកសិកម្មព្រែកលាភស្ពានទី១ ដោយលោកត្រូវបានអ្នកគាំទ្រកាន់តែរន្ធត់ចិត្ត នៅពេលលោកបង្ហោះថា ឳពុក និងប្អូនបង្កើតទើបតែទៅចោលសោះ ពេលនេះម្ដាយតែម្នាក់ក៍ទៅចោលទៀត។ លោកប្រកាសថាខ្លួនក្លាយជាកូនកំព្រាទាំងវ័យក្មេង ខណៈដែលស្ថានភាពនេះ គ្រាន់តែអ្នកបានដឹងក៍ក្ដុកក្ដួលជំនួសតារាសម្ដែង ចៅខ្មែរទៅហើយ។

នៅលើបណ្ដាញសង្គមហ្វេសប៊ុក ចៅខ្មែរ ត្រូវគេឃើញខ្នះខ្នែងទាំងថវិកា និងកម្លាំងកាយចំពោះអ្នកមានគុណ ដោយមានអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកមួយចំនួនរំភើបនឹងអ្វីដែលលោកបានធ្វើជាច្រើន។

ពិធីបុណ្យរបស់ម្ដាយលោកត្រូវបានប្រកាសបូជានៅវេលាម៉ោង២រសៀលថ្ងៃទី៧ មករា ដោយការប្រកាសនេះក៏ជាការជូនដំណឹងចំពោះមិត្តភ័ក្រ្ត និងសាច់ញាតិរបស់លោក ដែលមានទឹកចិត្តចំពោះកូនព្រាដូចលោក ក្រោយម្ដាយទើបតែចែកឋាននាពេលនេះ៕