បន្ទាប់ពីសម្ងំថតក្នុងព្រៃអស់រយៈពេលជិត2ខែរួចមក ទីបំផុតរឿង « ព្រៃអត្តឃាត » ក៏បានលេចរូបរាង និង ដាក់សម្ភោធចាក់បញ្ចាំងជាផ្លូវការ កាលពីថ្ងៃទី 20 ខែ វិច្ឆិកា ឆ្នាំ2024 មុននេះនៅក្នុងផ្សាទំនើប ជីបម៉ុង 271 យ៉ាងអធឹកអធមក្រោមវត្តមានភ្ញៀវកិត្តិយសដែលជាអ្នកសិល្បៈ និង បុគ្គលល្បីៗជាច្រើនរូបបានចូលរួម និង ទស្សនា pre-screening ដោយទទួលបានអារម្មណ៍ពិសេសនារាត្រីដ៏អស្ចារ្យនោះផងដែរ។
រឿង « ព្រៃអត្តឃាត » នេះផងដែរត្រូវបានអ្នកនិពន្ធបញ្ជាក់ថា នឹងមកដល់គ្រប់រោងភាពយន្តនៅថ្ងៃទី 21 ខែវិច្ឆិកា នេះតទៅ ដែលជាសាច់រឿងថ្មីបុរាណលាយសម័យបែបរន្ធត់ព្រឺព្រួច។
ជាក់ស្ដែងអ្នកដឹកនាំបានជ្រើសរើសទីតាំងប្លង់ថតនៅក្នុងព្រៃជ្រៅមួយនៅឯទីតាំងភូមិភាគឦសាន្តទឹកដីនៃខេត្ត មណ្ឌលគិរី ដែលជាទីតាំងសម្បូរទៅដោយអបិយជំនឿរបស់បងប្អូនជនជាតិដើមភាគតិច និង ចំណាយពេលប្រមាណជិត2ខែនៅទីនោះទម្រាំថតចប់ជាស្ថាបពរ ហើយទាំងតួសម្ដែង និង ក្រុមកាងារក៏បានជួបនៅហេតុការណ៍មិនគួរឱ្យជឿជាច្រើនផងដែរ។
ទាំងតួសម្ដែង និង ផលិតករទាំងអស់សុទ្ធសឹងតែបានលះបង់អស់ពីកម្លាំងកាយចិត្ត ទាំងស្មារតី ដើម្បីសម្រិតសម្រាំងរឿង « ព្រៃអត្តឃាត » នេះចេញមក 100% ប្រកបដោយគុណភាព និង គ្រប់ប្លង់នីមួយៗសុទ្ធសឹងតែប្រទាក់ក្រឡាគ្នា។
មិនតែប៉ុណ្នោះអ្នកនិពន្ធក៏បានបញ្ចូលនូវតួអង្គល្បីៗជាច្រើនរូបទៅក្នុងរឿងនេះរួមមាន កញ្ញា វណ្ណៈ បូរមី , កញ្ញា ឌី បញ្ញាវិមាលា, អ្នកនាង ឈុំ ភួយ, លោក មាស សំណាង និង តារាកិត្តិយសល្បីៗជាច្រើនរូបផ្សេងទៀត។