យោងតាមការបង្ហោះរបស់ផេកផ្លូវការ ហាងបូរ៉ានិចកាត់ដេរ បានបញ្ជាក់ថា មួយឈុតដែល Miss Universe Cambodia អ្នកនាង ប្រាសាទ ដាវីន កំពុងបង្ហាញនៅក្នុងកម្មវិធីផ្លូវការ នៅលើឆាកអន្តរជាតិ ក្នុងប្រទេសមិចស៊ិកនេះ គឺជាការច្នៃចេញពីក្រណាត់ដែលអ្នកនាង ប្រាសាទ ដាវីន ទទួលអំណោយពីម្ដាយ ហើយអ្នកនាងបានរក្សាទុកយូរឆ្នាំមកហើយ។
ជាមួយនឹងប្រវត្តន៍នៃក្រណាត់ជារបស់កេរម្ដាយនេះ ទើបមានការសរសើរយ៉ាងខ្លាំង នៅពេលដែលបវរកញ្ញារូបនេះ សម្រេចចិត្តប្រគល់អោយហាងបូរ៉ានិចច្នៃម៉ូដ សំខាន់គឺក្រោយច្នៃហើយ គឺស្អាតមិនធម្មតា។
អ្នកនាង បូរ៉ានិច ម្ចាស់ហាងបូរ៉ានិច បានសរសេរនៅលើផេកថា “❤️ក្រណាត់ដ៏មានតម្លៃនេះត្រូវបានរក្សាទុកដោយម្តាយរបស់ប្អូនស្រី តាំងពីពេលគាត់រៀបការ។ គាត់ជូនវាទៅកាន់កូនស្រី គាត់ជឿថាវានឹងនាំសំណាងដល់ដាវីន ពិតជាមានតម្លៃ❤️✨💫
❤️រឿងដែលរំភើបនឹងអស្ចារ្យបំផុតសំរាប់ខ្ញុំ នៅពេលដែលប្អូនស្រី Davin Prasath-ប្រាសាទ ដាវីនបានយកក្រណាត់មួយដុំនេះមកជួបខ្ញុំដើម្បីឆ្នៃម៉ូត ប្អូនស្រីបានប្រាប់ថា បងនេះជាកាដូររបស់អ្នកម្តាយអោយមក ខ្ញុំបានរក្សាទុក្ខអស់រយះពេលយូរហើយបង ❤️ពេលដឹងបែបនេះខ្ញុំពិតជារំភើបចិត្តជំនួសអ្នកម្តាយប្អូនខ្លាំងណាស់ ដែលមានកូនស្រីបានរក្សាទុក្ខរបស់ជាទីស្រលាញ់ ❤️របស់អ្នកម្តាយ ពេលវេលាដ៍មានតំលៃមួយនេះទើបប្អូនយកមកកាត់ដើម្បី ចូលរួមវគ្គសម្ភាសន៍ ក្នុងការប្រលង❤️ ❤️ដោយការគោរពដឹងគុណនឹងសេចក្តីស្រលាញ់ របស់ប្អូនចំពោះអ្នកម្តាយ❤️🫶
✨💫ផ្កាយសំណាងនឹងមានដល់ប្អូនស្រី ប្រាសាទ ដាវីន ❤️🌹🫶💫✨
🪡🧵ហាងកាត់ដេរបូរ៉ានិច សូមជូនពរប្អូនស្រីសំលាញ់ អោយមានតែលាភជ័យ សំណាងល្អ ហើយទទួលបានលទ្ធផល”។