កម្រងរូបភាពនៅក្នុងកម្មវិធីសប្បុរសធម៌របស់ លោកស្រី ជីមមី និង ស្វាមី តំណាងឱ្យCallalilly ដើម្បីសង្គម X IN LEAKNA MISS COSMO CAMBODIA បាននាំ BA ធ្វើកម្មវីធីសប្បុរសធម៌

0

កាលពីពេលថ្មីៗនេះលោកស្រី Jimmy Meng អគ្គនាយិការក្រុមហ៊ុន Callalilly និង ស្វាមី បានដឹកនាំ BA របស់ខ្លួនដែលសុទ្ធសឹងតែមានឈ្មោះល្បីល្បាញគឺកញ្ញា អ៉ិន លក្ខិណា និង តារាភេទទី3 អូន យ៉េយ៉េ រួមទាំងក្រុមការងារមួយចំនួន ចុះទៅសួរសុខទុក្ខ និង ផ្ដល់នូវជំនួយសប្បុរសធម៌ដែលជាថវិការផ្ទាល់ខ្លួនរបស់លោកស្រីទៅជូនដល់លោកស្រី ប៉ូ ស្រីគង់ ដែលជាម្ចាស់សមាគម « ស្នាមញញឹមថ្មីនៃក្ដីសង្ឃឹមរបស់កុមារ » ដើម្បីជួយទ្រទ្រង់នូវតម្រូវការចាំបាច់ ក៏ដូចជាផ្គត់ផ្គង់ដល់ការសិក្សាដល់ក្មេងៗដែលនៅក្នុងបន្ទុក និង កំពុងត្រូវការ ការយកចិត្តទុកដាក់ពីសំណាក់សប្បុរសជន។

នេះមិនមែនជាលើកដំបូងនោះឡើយដែលអ្នកនាង Jimmy បានចុះជួយដល់ខាងសមាគម ឬ មណ្ឌល់កុមារកំព្រា ខណៈជារឿយៗគេឃើញអគ្គនាយិការរូបស្អាតមួយនេះតែងតែដឹកនាំក្រុមការងារ ពិសេសគឺក្រុម BA របស់ខ្លួនទៅធ្វើកម្មវិធីមនុស្សធម៌បែបស្ងប់ស្ងាត់។

មិនតែប៉ុណ្នោះជារឿយៗអ្នកនាងក៏តែងតែរំលេចនូវសកម្មភាពមនុស្សធម៌មួយចំនួននៅតាមដងផ្លូវជាមួយនឹងជនចាស់ជរាគ្មានទីជម្រក ហើយទង្វើរមនុស្សធម៌ ការយកចិត្តទុក្ខដាក់ និង ការចែករំលែកនូវក្ដីស្រឡាញ់ចំពោះក្មេងៗ និង មនុស្សចាស់ជរានេះហើយ ដែលជាគម្រូមួយដ៏ល្អឱ្យបុគ្គលិកក្រោមឱវាទ ក៏ដូចជាសប្បុរសជនជាច្រើនបានពោលកោតសរសើរចំពោះអ្នកនាងថា ស្អាតទាំងរូប ស្អាតទាំងចិត្ត គួរឱ្យគោរព។

LEAVE A REPLY

Please enter your comment!
Please enter your name here