អគ្គនាយិកា Jensssy ជោគជ័យត្រឹមរយៈពេលខ្លី ដោយទទួលបានពានរង្វាន់ធំៗ2ប្រចាំឆ្នាំ 2024

0

កាលពីថ្ងៃទី 11 ខែ វិច្ឆិកា ឆ្នាំ2024 មុននេះ អគ្គនាយិកាក្រុមហ៊ុននាំចូលសាប៊ូកក់សក់ Jensssy ត្រូវបានថ្នាក់ដឹកនាំនៃកម្មវិធី ពានរង្វាន់សហគ្រិនអាស៊ានដ៏ឆ្នើមប្រចាំឆ្នាំ2024 ប្រគល់ពានជូនដល់កញ្ញាបន្ទាប់ពីធ្វើការវាយតម្លៃទៅលើសមត្ថភាពកញ្ញារួចមក។

ទម្រាំតែអាចទទួលបានពានរង្វាន់មួយនេះ កញ្ញា កែវ ម៉ានិច្ច គឺបានឆ្លងកាត់ការធ្វើតេស្ត និង វាយតម្លៃពីគណកម្មការជាច្រើនរូប ហើយក៏មានការចូលរួមពីសំណាក់ម្ចាស់ក្រុមហ៊ុន និង ម្ចាស់អាជីវកម្មប្រមាណជិត3ពាន់រូបមកពីបណ្ដារប្រទេសផ្សេង ប៉ុន្តែអ្នកដែលជាប់ជម្រើសពានរង្វាន់ត្រឹមតែ 64នាក់តែប៉ុណ្នោះ ដែលតំណាងឱ្យ19ប្រទេស។

Screenshot

ដោយក្នុងនោះកញ្ញាក៏ទទួលបាននូវពានរង្វាន់សហគ្រិនអាស៊ានដ៏ឆ្នើមប្រចាំឆ្នាំ2024 (GREAT ASEAN CSR ENTREPRENEUR AWARD 2024 ) តំណាងក្រុមហ៊ុន Jensssy នៅកម្ពុជា។
Screenshot

នេះគឺជាសម្មិទ្ធិផលថ្មីមួយទៀតដែលក្រុមហ៊ុន Jensssy ក៏ដូចជាកញ្ញា កែវ ម៉ានិច្ច ក្នុងនាមជា CEO ទទួលបាន បន្ទាប់ពីឈរជើងលើទីផ្សាកម្ពុជាក្នុងរយៈពេលដ៏ខ្លី ប៉ុន្តែអាចកសាងនូវកេរ្តិ៍ឈ្មោះដ៏ល្អនៅលើទីផ្សាអនឡាញ និង ទទួលបានពានកិត្តិយសដល់ទី 2 ធំៗផ្ទួនៗនៅចុងឆ្នាំ 2024 ដោយកាលពីពេលថ្មីៗនេះកញ្ញាក៏ទទួលបានពានឆ្នើមមួយរួចមកហើយនៅឯប្រទេសថៃនៅក្នុងកម្មវិធី SIAM INTERNATIONAL AWARDS 2024 និង ពានរង្វាន់ដែលកញ្ញាទើបតែទទួលបាន ពីកម្មវិធី GREAT ASEAN CSR ENTREPRENEUR AWARD 2024។


Screenshot
Screenshot

LEAVE A REPLY

Please enter your comment!
Please enter your name here