កាលពីថ្ងៃទី៩ វិច្ឆិកា ឆ្នាំ២០២៤ លោក សាំង សីហា ដែលគេស្គាល់ថា គឺជាអគ្គនាយកក្រុមហ៊ុន Davida Cosmetic Industry Cambodia បានរៀបចំព្រឹត្តិការណ៍ Davida Vitamin C Mini Event យ៉ាងធំដុំ នៅផ្សារទំនើប K-Mall ដោយមាន Influencer ល្បីៗជាច្រើន ដូចជាក្រុមលោក ផាន់រ៉ុងជាដើម ចូលរួម។
នេះជាព្រឹត្តិការណ៍ ដើម្បីបើកបង្ហាញនូវផលិតផលសំខាន់ៗរបស់ក្រុមហ៊ុន ក៏ដូចជាដើម្បីដាក់លក់បញ្ចុះតម្លៃ និង ផ្ដល់ជារង្វាន់ជូនដល់ហ្វេនៗ ជាការថ្លែងអំណរគុណ បន្ទាប់ពីក្រុមហ៊ុនបាននាំផលិតផលទាំងអស់មកចរាចរណ៍នៅកម្ពុជា ហើយផ្ទុះការគាំទ្រ។
លោក សាំង សីហា បញ្ជាក់ថា Davida Industry Cambodia គឺជាសាខា Davida នៅប្រទេសកូរ៉េ ហើយដោយសារតែផលិតផលដែលបាននាំចូល សុទ្ធតែមានការគាំទ្រ ទើបឈានដល់ការរៀបចំកម្មវិធី “ Vitamin-C Mini Event” នេះឡើង។
កម្មវិធីនេះនឹងធ្វើឡើងនៅផ្សារទំនើប K-Mall រយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី09-10 ខែវិច្ឆិកា ឆ្នាំ2024 ដោយមានការចូលរួមទស្សនានិងទិញនូវផលិតផលពីសំណាក់អ្នកគាំទ្រយ៉ាងច្រើនផងដែរ។ លោក សាំង សីហា អគ្គនាយកក្រុមហ៊ុន Davida Cosmetic Industry Cambodia បន្តទៀតថា Davida Cosmetic Industry Cambodia បានសម្ភោធជាផ្លូវការនៅថ្ងៃទី27 ខែមករា ឆ្នាំ2024 ដើម្បីបម្រើជូននូវសេវាកម្មមួយចំនួនដូចជា ទទួលផលិតគ្រឿងសម្អាង ទឹកអប់ អាហារបំប៉នផ្ទាល់ខ្លួនគ្រប់ប្រភេទ និងទទួលវេចខ្ចប់ទៅតាមតម្រូវការរបស់លោកអ្នកដែលជាម្ចាស់អាជីវកម្ម ស្របតាមស្ដង់ដាគុណភាពខ្ពស់ដែលវត្ថុធាតុដើមមកពីប្រទេសកូរ៉េ ក៏ដូចជាកាត់បន្ថយនូវពេលវេលានិងថវិកាផងដែរ។
មិនតែប៉ុណ្ណោះ Davida Cosmetic Industry Cambodia ក៏បាននាំចូលផលិតផលផ្ទាល់ខ្លួនពីប្រទេសកូរ៉េផងដែរគឺ៖ សំឡីជូតមុខ Vitamin-C ឈុតលាបមុខ Winter និងឈុតលាបមុខ K-Glow ដែលកំពុងតែទទួលបាននូវការគាំទ្រយ៉ាងខ្លាំងនិងកំពុងតែចរាចរលើទីផ្សារទូទាំង25រាជធានី-ខេត្ត។
លោក សាំង សីហា បន្តទៀតថា មានកត្តា3ដែលធ្វើឲ្យសំឡីជូតមុខ Vitamin-C ផ្ទុះការគាំទ្រខ្លាំងលើទីផ្សារនោះគឺ៖ – គុណភាពៈ ផ្តោតសំខាន់ទៅលើការបំបាត់មុន ស្នាមជាំ អាចម៍រុយ សសៃក្រហម សម្អាតបានស្អាតល្អនូវពពួកធូលី ខ្លាញ់។
ជាផលិតផលស្តង់ដាររបស់កូរ៉េ ១០០%។
– បរិមាណៈ ក្នុង១ប្រអប់មាន២ គឺ កំប៉ុង៧០សន្លឹក និងកញ្ចប់៧០សន្លឹក
– តម្លៃៈ ទិញ១បាន២ ក្នុងប្រអប់តែមួយតម្លៃត្រឹមតែ ១៩ដុល្លារប៉ុណ្ណោះ។ សម្រាប់ព្រឹត្តិការណ៍រយៈពេល២ថ្ងៃនេះ រាល់អតិថិជនដែលជាវផលិតផលទាំងអស់របស់ DAVIDA បានឈ្នះរង្វាន់ជាច្រើនដូចជា ទូស័ព្ទដៃម៉ូដែល Samsung A55 Samsung Tablet និង Smart Watch ព្រមទាំងរង្វាន់ជាច្រើនទៀត។