ធ្លាប់តែឃើញច្នៃឈុតបែបប្រពៃណី និង បែបបុរាណ មិននឹកស្មានសោះថា ពេលបញ្ចេញឈុតសម័យ ក៏លោកស្រី បូរ៉ានិច ម្ចាស់ហាងកាត់ដេរបូរ៉ានិច អាចច្នៃបានញាក់ អោយបវរកញ្ញាកម្ពុជា Miss Universe Cambodia អ្នកនាងប្រាសាទ ដាវីត។
ស្ទើរគ្រប់ឈុតដែល Miss Universe កម្ពុជារូបនេះ ស្លៀកនៅក្នុងវេទិកាប្រកួត Miss Universe នៅ Mixico សុទ្ធតែច្នៃដោយហាងលោកស្រី ហើយក៏ធ្វើអោយហ្វេនៗភ្ញាក់ផ្អើលខ្លាំងណាស់ដែរ ដែលហាងបែបប្រពៃណីមួយនេះ អាចច្នៃឈុតបែបសម័យ អោយកញ្ញាឯកកម្ពុជាអាចស្លៀកទាក់ទាញលើឆាកអន្តរជាតិ។
នៅមិនទាន់អស់ឈុតដែលបានច្នៃអោយ ប្រាសាទ ដាវីន នោះទេ ដោយគ្រាន់តែគេកត់សម្គាល់ថា ឈុតដែលនាងបានបង្ហាញពីមួយថ្ងៃទៅមួយថ្ងៃនៅក្នុងការប្រកួត គឺកាន់តែទាក់ទាញទៅ ដែលធ្វើអោយ ប្រាសាទ ដាវីន កាន់ទាក់ទាញការចាប់អារម្មណ៍ ក្នុងការបង្ហាញខ្លួន។
យ៉ាងណាមិញ ក្រឡេកទៅមើលលើផេកផ្លូវការរបស់ Boranic Tailor ក៏មានតារាល្បីៗរាប់មិនអស់ផងដែរ ដែលលោកស្រីច្នៃឈុតអោយ ហើយមើលទៅហិល ទាក់ភ្នែក និង ពោរពេញដោយភាពថ្លៃថ្នូរ។