ឆោម និមល កាន់តែនឹកស្រុកក្រោយក្បួនដង្ហែរនៅសៀមរាប និង ចង់…

0

ក្រោយកម្ពុជារៀបចំព្រឹត្តិការណ៍ស្នាមញញឹមនៃកម្ពុជា ដែលមានសិល្បករចូលរួមហែរក្បួនឈុតបុរាណព្រះបាទជ័យវរ្ម័នទី៧ រាប់រយនាក់ បានធ្វើអោយតារាចម្រៀង អ្នកនាង ឆោម និមល ដែលជាប្អូនស្រីបង្កើតរបស់អ្នកនាង ឆោម ឆវិន និង លោក ឆោម ប៊ុនយ៉ុង ដែលបច្ចុប្បន្នកំពុងរស់នៅអាមេរិក កាន់តែនឹកស្រុក និង មានបំណងធ្វើរឿងមួយជាមួយសិល្បករនៅកម្ពុជា។

អ្នកនាងថា ខ្លួនឃើញក្បួនដង្ហែរនៅប្រាសាទអង្គរវត្ត ធ្វើអោយអ្នកនាងមានបំណងចូលរួមជាមួយយ៉ាងខ្លាំង ដោយរំពឹងថាពេលមានពិធីបែបនេះលើកក្រោយ នឹងអាចអោយអ្នកនាងបានចូលរួមជាមួយនោះផង។ អ្នកនាងប្រកាសថា នឹងចុះមកកាន់កម្ពុជានាអំឡុងខែ៣មុនចូលឆ្នាំ ដោយដំណើរចុះមកស្រុកខ្មែរលើកនេះ អោយតែសមាគមមានកម្មវិធីអ្វី គឺអ្នកនាងនឹងត្រៀមខ្លួនចូលរួមទាំងអស់ ជាពិសេសគឺកម្មវិធីអាហារសាមគ្គី ដែលមានការជួបជុំសិល្បករ ជាមួយសម្ដេចនាយករដ្ឋមន្ត្រីជាដើម។

យ៉ាងណាមិញអ្នកនាងមិនអាចសុខៗទៅចូលរួម ឬ ទៅបង្ហាញមុខនោះទេ គឺលុះត្រាតែមានការអញ្ជើញពីសមាគមសិល្បករ ឬ បណ្ដាញអ្នករៀបចំផងដែរ ទើបអ្នកនាងស្រួលត្រៀមខ្លួនក្នុងសកម្មភាពទាំងនោះបាន។

អ្នកនាងនឹងប្រកាសជាមុនពីដំណើរមកលេងស្រុកកំណើតរបស់ខ្លួន ហើយអ្នកនាងក៏អាចនឹងបបួលក្រុមតន្ត្រី និង ក្រុមចម្រៀងរបស់ខ្លួន ដែលសុទ្ធតែជាជនជាតិអាមេរិកទាំងក្រុម មកជាមួយផងដែរ ដើម្បីអោយពួកគាត់បានចូលរួមជាមួយសកម្មភាពអ្នកសិល្បករខ្មែរ និង បានផ្សព្វផ្សាយពីកម្ពុជា ទៅកាន់ពិភពលោក។

អ្នកនាងសប្បាយចិត្តនៅពេលឃើញវិស័យសិល្បៈខ្មែររីកចំរើន ដូច្នេះហើយទើបកាន់តែធ្វើអោយអ្នកនាងពុះកញ្ជ្រោល ចង់មកចូលរួម និង បានបង្កើនអនុស្សាវរីយ៍ជាមួយវិស័យសិល្បៈក្នុងស្រុកជាថ្មីឡើងវិញ។

LEAVE A REPLY

Please enter your comment!
Please enter your name here