នៅលើបណ្ដាញសង្គម TikTok និង Facebook នាពេលបច្ចុប្បន្ននេះអ្នកបង្កើតមាតិការជាច្រើនហាក់កំពុងប្រជែងគ្នាក្នុងការធ្វើវីដេអូ Trending ជាច្រើនប្រភេទមិនថាវប្បធម៌របស់លោកខាងលិច និង វប្បធម៌របស់ខ្លួន។
ហើយថ្មីៗនេះនៅក្នុងប្រទេសកម្ពុជាយើងក៏មាន Trend ផ្ទាល់ខ្លួនមួយនោះគឺ Cambodia flag trending ដែលកំពុងត្រូវបានអ្នកលេងក្នុងបណ្ដាញសង្គម ជាពិសេសប្រជាជនខ្មែរយកទៅកាត់តលេបង្ហោះជាវីដេអូហើយក៏ទទួលបានការគាំទ្រយ៉ាងច្រើនសន្ធឹកពីមួយថ្ងៃទៅមួយថ្ងៃ។
ក្នុងនោះផងដែរអ្នកនាង Jimmy Meng អគ្គនាយិកាក្រុមហ៊ុន Callalilly ដែលត្រូវបានគេសង្កេតឃើញថាមិនដែលរំលងនូវ Trend ណាមួយនោះឡើយជាពិសេសឱ្យតែជាទម្រង់ក្នុងការផ្សព្វផ្សាយនូវវប្បធម៌គឺគេតែងតែឃើញអ្នកនាងចូលរួមលេង និង ចែករំលែកផ្សព្វផ្សាយជូនដល់ហ្វេនៗ និង ប្រជាជនខ្មែរមិនដែលដាច់ផងនោះ។
ប៉ុន្តែលើកនេះអ្នកនាង Jimmy បានដឹកនាំជាក្រុមតែម្ដងដែលរួមមាន កញ្ញា អ៉ិន លក្ខិណា, កញ្ញា យ៉េយ៉េ និង អូន តា ដែលជា BA សកម្មប្រចាំក្រុមហ៊ុនមកតុបតែងខ្លួន 4ទម្រង់ផ្សេងៗគ្នានៅក្នុង Trend ដ៏ល្បីមួយនេះ។
បន្ទាប់ពីបង្ហោះវីដេអូ Trend ជាផ្លូវការឃើញថាទទួលបានការគាំទ្រ និង សរសើរមិនដាច់ពីមាត់ពីសំណាក់អ្នកគាំទ្រ ខណៈនៅក្នុងវីដេអូមួយនេះគឺសុទ្ធសឹងតែជាអ្នកមានឥទ្វិពលនៅក្នុងបណ្ដាញសង្គមនាំគ្នាចូលរួមលេង ដែលជាភាពវ័យឆ្លាតមួយរបស់អគ្គនាយិការូបនេះ ក្នុងការជ្រើសរើសកញ្ញា អ៉ិន លក្ខិណា ដែលទើបតែបញ្ចប់ការប្រកួត Miss Cosmo និង អូន តា ដែលជាខ្មែរអនិកជនមកពីប្រទេសបារាំង ដែលអ្នកទាំងពីរក៏មានហ្វេនទាំងក្នុង និង ក្រៅស្រុកទាំប៉ែកអាស៊ី និង លោកខាងលិច ក៏ជាចលករមួយជម្រុញឱ្យអ្នកជិតខាងស្គាល់កម្ពុជាកាន់តែច្បាស់តាមរយៈវីដេអូ Trend មួយនេះ។