ទីបំផុតគ្រួសារពិការ ឃូ ពុយ ទទួលជំនួយភ្លាមៗពី អភិបាលស្រុកបន្ទាយអំពិល

0

បន្ទាប់ពីឃើញការអំពាវនាវ ពីលោក សៀក ប៊ុនណារី កាលពីថ្ងៃអាទិត្យ  4 កើត  ខែ ភទ្របទ  ឆ្នាំ រោង  បញ្ជាស័ក  ស . ព  2568  ត្រូវនឹងថ្ងៃទី 06  ខែ តុលា  ឆ្នាំ 2024  លោក នៅ សំតារារិទ្ធ អភិបាលស្រុកបន្ទាយអំពិល ដែលជាមន្ត្រីអាជ្ញាធរមួយរូប លោកមិននៅស្ងៀមឡើយ ដោយលោកបានជួយថវិកាភ្លាមៗ ដល់គ្រួសារ ឃូ ពុយ ដែលមានជំងឺរ៉ាំរ៉ៃខ្វិនដៃ ខ្វិនជើងហើយអត់ទីពឹង ដើម្បីជួយសម្រួលដល់ការលំបាករបស់គ្រួសារមួយនេះ។

លោក ឃូ ពុយ ជាជនពិការមានអាយុ54 ឆ្នាំ រស់នៅភូមិត្រពាំងស្វាយ ឃុំបេង ស្រុកបន្ទាយអំពិល  ខេត្តឧត្តរមានជ័យ ហើយក៏ធ្វើអោយមានការលាន់មាត់សរសើរផងដែរ ចំពោះ លោកអភិបាល ស្រុកបន្ទាយអំពិលដែលលោកតែងតែយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋនៅក្នុងស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ក៏ដូចជាតំបន់ផ្សេងៗ ពោលគឺក្នុងនាមជាអភិបាលស្រុកមួយរូប លោកមិនដែលនៅស្ងៀមឡើយ នៅពេលបានដឹងពីទុក្ខលំបាករបស់ពលរដ្ឋលោក។

បន្ថែមពីលើជំនួយដែលផ្ដល់ជូនដោយលោកអភិបាលស្រុកបន្ទាយអំពិល លោក ឃូ ពុយ ក៏ត្រូវបានសប្បុរសជនផ្សេងទៀត រួមចំណែកក្នុងការបរិច្ចាគផងដែរ ដូចជា លោកជំទាវ សុផានី  ដែលតែងតែយកចិត្តទុកដាក់ដល់ជនពិការដៃជើង និងជួយដល់អ្នកគ្មានទីពឹង តាមរយៈលោក សៀក ប៊ុនណារី ជារឿយៗ។

លោក ផៃ សុផាត & អ្នកស្រី ងឹម គឹមទូច ដែលតែងតែបរិច្ចាគជួយកម្រខាន លោក ប្រុក តឿងនិង លោក ផាន ថុត  ជាដើម។ ក្រៅពីនោះ បណ្ដាសប្បរសជន ក៏បានរួមចំណែកយកចិត្តទុកដាក់ដល់ប្រជាការពារ2នាក់ គួរអោយសរសើរ ក្នុងថ្ងៃប្រគល់អំណោយនោះ។

LEAVE A REPLY

Please enter your comment!
Please enter your name here