មហាព្រឹត្តិការណ៍ Exclusive Meet & Greet លើកដំបូងជាមួយនឹងកំពូលតារាថៃ ផេនខេក ជាមួយ មន្ទីរពេទ្យកែសម្ផស្ស ធីរ៉ៈផន ( TEERAPORN ) នៅកម្ពុជា

0

មន្ទីរពេទ្យកែសម្ផស្ស ធីរ៉ៈផន ដ៏ល្បីរបស់ថៃ (TEERAPORN) នឹងនាំយកបទពិសោធជំនាញមកកាន់កម្ពុជា ជាមួយនឹងកម្មវិធីជំនួបពិសេស (Exclusive Meet & Greet) ដោយមានវត្តមានតារាដ៏ល្បីលំដាប់ជួរមុខរបស់ថៃ គឺកញ្ញា ផេនខេក (Pancake Khemnit) ក្នុងថ្ងៃបើកបង្ហាញសេវាកម្មថ្មីរបស់គ្លីនិក នៅកម្ពុជា។ 

ពិធីនេះ គ្រោងធ្វើឡើងនៅ ថ្ងៃទី២៤  ខែតុលា ឆ្នាំ២០២៤ នៅសណ្ឋាគារ Hyatt Regency Phnom Penh ដោយ មន្ទីរពេទ្យកែសម្ផស្ស ធីរ៉ៈផន (TEERAPORN) ដែលជាមជ្ឈមណ្ឌលកែសម្ផស្សលំដាប់ឈានមុខគេជាមួយបទពិសោធច្រើនជាង៤០ឆ្នាំ នៅប្រទេសថៃ បានកំណត់យកថ្ងៃដាក់បង្ហាញនូវ សេវាកម្មថ្មីៗរបស់ខ្លួននៅកម្ពុជានាថ្ងៃនោះ ធ្វើជាជំនួបពិសេស TEERAPORN Exclusive Meet & Greet ដោយក្រៅពីជួបកំពូលតារាថៃដ៏ល្បី កម្មវិធីក៏នឹងផ្ដល់ឱកាសដល់សាធារណជនឱ្យទទួលបាននូវសេវាប្រឹក្សាយោបល់អំពីការកែសម្ផស្សដោយឥតគិតថ្លៃ ព្រមទាំងអាចជួបផ្ទាល់ជាមួយក្រុមវេជ្ជបណ្ឌិតល្បីៗរបស់ខ្លួនមកពីប្រទេសថៃផ្ទាល់ និងតារាថៃដ៏ល្បីលំដាប់ជួរមុខ កញ្ញា ផេនខេក (Pancake Khemnit) ផងដែរ។ អតិថិជនទាំងអស់ ក៏នឹងមានឱកាសឈ្នះរង្វាន់ធំៗពីកម្មវិធីដូចគ្នា។
 
គួរបញ្ជាក់ផងដែរថា ធីរ៉ៈផន ជាមន្ទីរពេទ្យកែសម្ផស្សដ៏ល្បីលើជំនាញវះកាត់កែសម្ផស្សផ្ទៃមុខ ដែលបានផ្ដល់ជូននូវសេវាកម្មកែសម្ផស្សជាច្រើនឆ្នាំ ប្រកបដោយបទពិសោធខ្ពស់ជាមួយនឹងក្រុមគ្រូពេទ្យជំនាញច្បាស់លាស់ និងបច្ចេកទេសទំនើបទាន់សម័យ។ តំណាងមន្ទីរពេទ្យកែសម្ផស្ស ធីរ៉ៈផន ប្រចាំនៅកម្ពុជា បានថ្លែងឱ្យដឹងថា “យើងពិតជាមានក្ដីសោមនស្សរីករាយបំផុតដែលបានពង្រីកសេវាកម្មរបស់យើងមកកាន់កម្ពុជា ដោយនាំមកនូវជំនាញបទពិសោធប្រកបដោយវិជ្ជាជីវៈកម្រិតស្ដង់ដាខ្ពស់ដើម្បីបម្រើជូននូវតម្រូវការរបស់ប្រជាជនកម្ពុជា។

ព្រឹត្តិការណ៍នេះ នឹងរួមចំណែកផ្សារភ្ជាប់ទំនាក់ទនងរវាងមន្ទីរពេទ្យកែសម្ផស្សយើងខ្ញុំ និងអតិថិជនក្នុងស្រុកដែលចង់បានសេវាកែសម្ផស្សស្ដង់ដាអន្តរជាតិប្រកបដោយទំនុកចិត្តខ្ពស់ ក៏ដូចជាឱកាសឱ្យយើងជួយពួកគាត់សម្រេចនូវក្ដីសុបិនទទួលបាននូវសម្រស់ស្រស់ស្អាតដែលខ្លួនប្រាថ្នាផងដែរ។” 
ដើម្បីទទួលបានការអញ្ជើញចូលរួមជាភ្ញៀវពិសេស អតិថិជនអាចចុះឈ្មោះតាម Google Form៖ https://forms.gle/N3SCo2PHh1oKJj8H9
ចាប់ពីថ្ងៃទី៥-១៥ ខែតុលា ឆ្នាំ២០២៤ ហើយអ្នកឈ្នះទទួលបានប្រូម៉ូសិនពិសេស នឹងត្រូវប្រកាសនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤។

សម្រាប់ព័ត៌មានបន្ថែមអំពីមន្ទីរពេទ្យកែសម្ផស្ស ធីរ៉ៈផន និងការចុះឈ្មោះចូលរួមកម្មវិធី សូមទាក់ទងមកកាន់ 012 790 686 ឬតាមដានទំព័រហ្វេសប៊ុកមន្ទីរពេទ្យកែសម្ផស្ស ធីរ៉ៈផន​ (TEERAPORN)៖ https://www.facebook.com/@teerapornsurgeryhospital។

LEAVE A REPLY

Please enter your comment!
Please enter your name here