កាលពីថ្ងៃទី១២ តុលា ឆ្នាំ២០២៤ ក្រុមហ៊ុន The Strong Winner និង គណកម្មការអន្តរជាតិជាដៃគូសហការ បានរៀបចំពិធីប្រគល់ពានដ៏កក្រើកនៅក្នុងទីក្រុងបាងកក ដែលមានឈ្មោះថា The Winner Star Oscar ។
ពិធីនេះចូលរួមសុទ្ធតែថ្នាក់ដឹកនាំ និង បុគ្គលិកឆ្នើមៗរបស់ក្រុមហ៊ុននៅទូទាំងពិភពលោក ដោយក្នុងនោះរួមមាន ថ្នាក់ដឹកនាំ និង ដៃគូសហការមកពីប្រទេសកម្ពុជា ឡាវ ភូមា សហរដ្ឋអាមេរិក វៀតណាម ចិន ថៃជាម្ចាស់ផ្ទះ និង តំណាងប្រទេសផ្សេងទៀត ដោយក្រៅពីវត្តមានអ្នកទទួលឈៀង ទទួលពាន និង ទទួលស៊ីញកិត្តិយសកម្រិតអន្តរជាតិ ក៏មានអ្នកចូលរួមអបអរសរុបក្នុង Hall ប្រមាណ៥ពាន់ាក់។
ក្នុងនោះកូនខ្មែរ៤រូប ក៏ទទួលបានស៊ីញកម្រិត VIP ដែលជាមុខមាត់មួយរបស់កម្ពុជា បន្ទាប់ពីអាចលើកទង់ជាតិប្រទេសកម្ពុជា អោយពិភពលោកកាន់តែស្គាល់ផងដែរ។ នៅក្នុងវេទិកា គេឃើញ Team Cambodia ទទួលបានការអោយតម្លៃយ៉ាងខ្លាំង ដោយមានការឧទ្ទេសនាមញឹកញាប់ មានការបង្ហាញពីទង់ជាតិកម្ពុជា នៅលើ LED ជាច្រើនដង និង មានការអញ្ជើញអោយក្រុមកម្ពុជា ឡើងឆាកម្ដងជាពីរដង។
លោក Kittikorn Choompaew ថ្នាក់ដឹកនាំក្រុមហ៊ុន The Strong Winner ប្រចាំកម្ពុជា បានលើកឡើងថា ពិធីប្រគល់ពាន គឺជាការអបអរដល់ដៃគូសហការឆ្នើមៗរបស់ក្រុមហ៊ុន នៅទូទាំងពិភពលោក ដើម្បីជាអបអរដល់ខួប៨ឆ្នាំរបស់ក្រុមហ៊ុនផង ក៏ដូចជាដើម្បីលើកទឹកចិត្តដល់បុគ្គលឆ្នើមៗរបស់ក្រុមហ៊ុនផង។ លោកថា កម្មវិធីនេះបានធ្វើឡើងយ៉ាងកក្រើក នៅ Hall Icon Siam បាងកក ដោយមានភ្ញៀវកិត្តិយស និង អ្នកជំនួញឆ្នើមៗមកពីប្រទេសផ្សេងៗចូលរួម ខណៈដែលសមាសភាពរបស់កម្ពុជា ក៏មានចំនួនជាង២០០នាក់ ដែលធ្វើអោយសំលេងហ៊ោ នៅពេលក្រុមខ្មែរទទួលបានពាន និង ស៊ីញកិត្តិយស ក៏មានសម្រែកខ្លាំង។
លោកក៏រំភើបណាស់ដែរ ដែលមានកូនខ្មែរ៤រូប ត្រូវបានគណកម្មផ្ដល់អោយនូវស៊ីញកត្តិយស ដែលជាតំណែងមួយខ្ពស់ ហើយនៅសល់តែមួយកម្រិតទៀត នឹងទទួលបានពាន។ លោកចាត់ទុកថា នេះជាឱកាសដែលកូនខ្មែរបានមើលឃើញពីបរិយាកាសនៃការរៀបចំដ៏ល្អ ហើយតាមរយៈការបង្ហាញពីប្រវត្តិ និង បទពិសោធន៍របស់អ្នកឆ្នើមៗ នៅក្នុងកម្មវិធី គឺពិតជាកាន់តែបំផុសកូនខ្មែរ ដែលជាផ្នែកមួយរបស់ក្រុមហ៊ុន The Strong Winner នៅកម្ពុជា នឹងកាន់តែពង្រឹងទីផ្សារ ដើម្បីអភិវឌ្ឍន៍ខ្លួន និង ដើម្បីផ្លាស់ប្ដូរវាសនា តាមរយៈការបង្កើនចំណូលដូចគ្នា។
លោកក៏ថ្លែងអំណរគុណដល់ លោក ផាត់ តារារដ្ឋ ស្ថាបនិកគ្រួសារតារាកម្ពុជា និង លោក រុន ណាកូ ពិធីករផ្ទះតារាផងដែរ ដែលបានអញ្ជើញមកចូលរួមជាកត្តិយស ហើយជួយផ្សព្វផ្សាយនូវព្រឹត្តិការណ៍នេះ យ៉ាងទូលំទូលាយ ដល់កម្ពុជា។