អ្នកនាង ជីមមី ម៉េង និង ស្វាមី បង្ហោះសារដ៏ក្ដៅគគុកមួយ ភ្ជាប់ជាមួយនឹងរូបភាពប៉ុន្មានសន្លឹកអំពីប្រាសាទអង្គរវត្ត

0


កាលពីពេលថ្មីៗនេះគូស្វាមីម្ចាស់ក្រុមហ៊ុន Callalilly អ្នកនាង Jimmy និង លោក Cham Nou Jimmy បានបង្ហោះរូបភាពដ៏ស្រស់ស្អាតជាមួយនឹងផ្ទាំងទេសភាពដ៏អស្ចារ្យនៃប្រាសាទអង្គរវត្ត អមដោយខ្លឹមសារថា« នៅអាមេរិកគេសួរខ្ញុំថា ម៉េចបានប្រទេសអ្នកផ្សព្វផ្សាយតែពីប្រាសាទថ្មចឹង ខ្ញុំឆ្លើយវិញថា ព្រោះប្រាសាទថ្មមួយនេះជាទ្រព្យដែលជនជាតិខ្លះចង់បានឡើងញ័រខ្លួនតែគ្មានវាសនាអាចបាន ហើយជនជាតិនោះមិនហ៊ានសូម្បីអោយបរទេសបានឃើញបានស្គាល់ម្ចាស់ពិត» ។

រីឯងអ្នកនាង Jimmy ក៏បានសរសេរសារព្រមគ្នាជាមួយនឹងស្វាមីនៅលើការបង្ហោះរបស់ខ្លួនផងដែរថា « 🇰🇭ប្រាសាទអង្គរវត្ត មានម្ចាស់តែមួយគត់គឺកម្ពុជា 🇰🇭 » ហាក់បង្ហាញឱ្យពិភពលោកកាន់តែស្គាល់យ៉ាងច្បាស់ថាអង្គរវត្តគឺជារបស់កម្ពុជា ក្នុងនាមជាអ្នកបង្កើតមាតិកា និង មានអ្នកតាមដានច្រើននៅលើបណ្ដាញសង្គម។

LEAVE A REPLY

Please enter your comment!
Please enter your name here