សមាគមអ្នកអប់រំជាតិដេីម្បីអភិវឌ្ឍន៍ ជួបជុំលោកគ្រូអ្នកគ្រូ អបអរទិវារគ្រូបង្រៀន

0

កាលពីថ្ងៃទី៥ តុលា ឆ្នាំ២០២៤ សមាគមអ្នកអប់រំជាតិដេីម្បីអភិវឌ្ឍន៍(NEAD) ក្រោមវត្តមានរបស់ ឯកឧត្តម សួង ហួត ជាប្រធាន,
លោក តេង សំអយ អនុប្រធាន, លោក យ៉ង់ ច័ន្ទសុវណ្ណមានរិទ្ធ អនុប្រធាន, លោក ស៊ីវ សំអឿន អនុប្រធាន, លោកស្រី ម៉េធ សម្បត្តិ អនុប្រធាន, និង លោក អ៊ឹម អុន ទីប្រឹក្សាជាន់ខ្ពស់ បានបើកកិច្ចប្រជុំសំណេះសំណាលជាមួយ លោកគ្រូ អ្នកគ្រូ មកពីបណ្តា រាជធានី-ខេត្ត សរុប ចំនួន ៥០នាក់មួយ ដើម្បីអបអរ និងពន្យល់ពីទិវារគ្រូបង្រៀន ដែលតែងប្រារព្ធធ្វើឡើងរៀងរាល់ថ្ងៃ ៥ តុលា។ ក្នុងជំនួបសំណេះសំណាលនោះ ថ្នាក់ដឹកនាំសមាគមក៏បានលើកឡើងពីសកម្មភាព និង គោលបំណង ដែលនាំអោយមានការគៀងគរលោកគ្រូអ្នកគ្រូ ដែលបម្រើអោយវិស័យអប់រំ ជាសមាជិកនោះផងដែរ។

ប្រធានសមាគម ឯកឧត្តម សួង ហួត បានប្រកាសយ៉ាងច្បាស់ៗថា សមាគមអ្នកអប់រំជាតិដេីម្បីអភិវឌ្ឍន៍ មិនមែនបង្កើតឡើងដើម្បីបម្រើអោយគណបក្សប្រឆ្នាំង ឬ បម្រើនយោបាតគណបក្សណានោះទេ។ ពោលគឺគ្រប់សកម្មភាព និង គោលបំណងរបស់សមាគមទាំងមូល គ្រាន់តែចង់ចងក្រងកម្លាំងគ្រូបង្រៀននៅគ្រប់គ្រឹះស្ថាន ដើម្បីបានដឹងពីសុខទុក្ខគ្នាទៅវិញទៅមក និង ដើម្បីជាប្រយោជន៍របស់សមាជិក នៅពេលលោកគ្រូអ្នកគ្រូមានបញ្ហាត្រូវអោយជួយដោះស្រាយប៉ុណ្ណោះ។

លោក ស៊ីវ សំអឿន អនុប្រធានសមាគម បានអំពាវនាវអោយលោកគ្រូអ្នកគ្រូដែលកំពុងបម្រើការនៅគ្រឹះស្ថានអប់រំ ចុះឈ្មោះចូលជាសមាជិក ដើម្បីមានឱកាសបានចូលរួម នៅក្នុងសកម្មភាពសំខាន់ៗរបស់សមាគម និង ដើម្បីទទួលបានអត្ថប្រយោជន៍ពីសមាគម។

លោកថា សមាគមមានគម្រោងធ្វើសកម្មភាពជាប្រយោជន៍ ដល់លោកគ្រូអ្នកគ្រូដែលជាសមាជិក ហើយធានាថារាល់សកម្មភាពរបស់សមាគមគឺមិនដឹកនាំសមាជិកអោយធ្វើសកម្មភាពប្រឆាំងរដ្ឋាភិបាល ឬ បម្រើអោយនយោបាយណាមួយឡើយ។ ដូច្នេះហើយ ទើបសមាគមទាំងមូល កាន់តែមានការគាំទ្រពីសមាជិកពីមួយឆ្នាំទៅមួយឆ្នាំ ជាពិសេសរយៈពេលចុងក្រោយ។

LEAVE A REPLY

Please enter your comment!
Please enter your name here