បញ្ចុះតម្លៃពេញមួយខែមិនធ្លាប់មានហាង លីដាលក់គ្រឿងដេគ័រពិធី អបអរខួប10ឆ្នាំ

0

ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី៣១ តុលា ឆ្នាំ២០២៤នេះ ម្ចាស់ហាងលីដា លក់គ្រឿងដេគ័រពិធី ដែលផ្គត់ផ្គង់ផ្កាជ័រ និង ថូរលម្អគ្រប់ប្រភេទ ប្រកាសលក់បញ្ចុះតម្លៃមិននឹកស្មាន ដោយនឹងកាដូជូនអតិថិជន ក្នុងការបញ្ចុះតម្លៃពី២០ ទៅ៥០ភាគរយគ្រប់មុខ ពេញមួយខែតុលានេះ រហូតដល់ថ្ងៃទី៣១ តុលា។

លោកស្រី ធី លីដា ម្ចាស់ហាងលីដា លក់គ្រឿងដេគ័រពិធី បានប្រកាសថា មកដល់ខែតុលាក្នុងឆ្នាំ២០២៤នេះ លោកស្រីបានដំណើរការអាជីវកម្មបានរយៈពេល១០ឆ្នាំហើយ ហើយដើម្បីជាការអបអរដល់ខួបគម្រប់១០ឆ្នាំនេះ លោកស្រីបានសម្រេចលក់បញ្ចុះតម្លៃលើផ្កាជ័រ និង កន្ត្រកផ្កាលម្អពី២០ រហូតដល់៥០ភាគរយ ពេញមួយខែតុលា ដើម្បីអោយអតិថិជន និង អ្នកគាំទ្រអាចទិញផលិតផលនៅក្នុងហាង ក្នុងតម្លៃពិសេស។

ការបញ្ចុះតម្លៃនេះ គឺលោកស្រីបានតម្រូវអោយក្រុមការងារដាក់ផ្លាកបញ្ចុះតម្លៃច្បាស់ៗ ដោយមិនមែនបញ្ចុះតែមាត់ ហើយលក់កំណត់តម្លៃឡើងរួចធ្វើជាបញ្ចុះនោះទេ។ លោកស្រីថា អតិថិជនចាស់ដែលធ្លាប់ទិញកន្ត្រកផ្កាជ័រ ថូផ្កាលម្អ និង ទងផ្កាជ័រ ពិតជាដឹងតម្លៃប្រចាំហាង ហើយនៅពីលើតម្លៃដែលបានកំណត់នេះ គឺបញ្ចុះនៅលើនឹងតែម្ដង ដើម្បីអោយអតិថិជនមើលឃើញពីការបញ្ចុះតម្លៃពិតៗ។

លោកស្រីបញ្ជាក់ថា ការសម្រេចលក់បញ្ចុះតម្លៃរហូតដល់៥០ភាគរយនេះ មិនមែនដោយសារលក់មិនដាច់ ឬ ជាផ្កាដែលខូចហួសឌឺឡេនោះទេ ពោលគឺផលិតផលផ្កាជ័រនៅក្នុងហាងពេលខ្លះលក់មិនទាន់អោយអតិថិជននោះផង ហើយផ្កាទៀតសោត គឺសុទ្ធតែជាម៉ូតស្អាតៗពេញនិយម ប៉ុន្តែមកពីគិតថា ជោគជ័យក្នុងអាជីវកម្ម១០ឆ្នាំទៅហើយ ល្មមកាដូដល់អតិថិជនដែលបានគាំទ្រក្នុងឱកាសខួប១០ឆ្នាំម្ដងហើយ ទើបសម្រេចធ្វើប្រូម៉ូហ្សិននេះ ដើម្បីអោយអតិថិជនសប្បាយចិត្តវិញ។ លោកស្រីថា ការលក់បញ្ចុះតម្លៃ គឺបញ្ចុះទាំងអ្នកទិញដុំ ហើយនឹងរាយ ហើយក្នុងរយៈពេលពេញមួយខែ១០នេះ គឺហាងនឹងនាំចូលម៉ូដផ្កាថ្មីៗយ៉ាងហោច១សប្ដាហ៍ម្ដង ដើម្បីអោយអតិថិជនបានជម្រើស។

លោកអ្នកក៏អាចកុម្ម៉ង់បានតាមរយៈផេក លីដាទាំងអស់ ឬ តាមរយះតេលេក្រាម 089 68 96 96 ផងដែរ ដោយហាងលីដាលក់គ្រឿងផ្កាជ័រ នឹងទទួលដឹកជញ្ជូនដល់គ្រប់ខេត្តក្រុង។ លោកអ្នកក៏អាចមកទិញដោយផ្ទាល់ នៅសាខាចំនួន២គឺទី១ នៅជាប់ស្តុបទំនប់ទឹក ជាប់ផ្លូវចុះទៅទួលទំពូង លើផ្លូវ២៧១ និង ទីតាំងទី២ នៅក្នុងបុរីជីបម៉ុង២៧១ លើផ្លូវ Commercial។

LEAVE A REPLY

Please enter your comment!
Please enter your name here