ថ្នាក់ដឹកនាំ Missgrand International ចូលសម្ដែងការគួរសម និង សំណេះសំណាលជាមួយរដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក្នុងនាមជាម្ចាស់ផ្ទះ

0

កាលពីព្រឹកថ្ងៃទី 06 ខែ តុលា ឆ្នាំ 2024 មុននេះ អ្នកស្រី អ៉ឹម សុគន្ធា នាយកគ្រប់គ្រង់កម្មវិធីកញ្ញាឯកដ៏អស្ចារ្យនៃកម្ពុជាឆ្នាំ2024 និង ថ្នាក់ដឹកនាំ Missgrand International អ្នកស្រី ថេរេសា បានដឹកនាំបវរកញ្ញាទាំង75ប្រទេស មកចូលជួបសំណេះសំណាលជាមួយឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍។

យោងតាមកិច្ចសំណេះសំណាលដ៏មហោឡារិមមួយនេះសង្កេតឃើញថាឯកឧត្តមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោកមានការសាទរ ក៏ដូចជាគាំទ្រយ៉ាងពេញទំហឹងចំពោះវត្តមានថ្នាក់ដឹកនាំនៃកម្មវិធី Missgrand Cambodia និង Missgrand International ក្នុងនាមជាម្ចាស់ផ្ទះ។ មិនតែប៉ុណ្នោះឯកឧត្តមក៏បានផ្ដល់ជូន ក្រមារខ្មែរដែលមានប៉ាក់ផ្ការំដួលដែលជាអត្តសញ្ញាណជាតិខ្មែរបំពាក់ជូនដល់បេក្ខភាពអន្តរជាតិទាំង75ប្រទេសជាកាដូអនុស្សាវរីយ៍ថែមទៀតផង។

នៅក្នុងជំនួបដ៏មានអត្ថន័យ អ្នកស្រី អ៉ឹម សុគន្ធា ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់រដ្ឋមន្ត្រីក្រសួងទេសចរណ៍ដែលលោកបានជួយជ្រោមជ្រែង និង ជួយសម្រួលនៅក្នុងការរៀបចំឱ្យបេក្ខភាពទាំង75ប្រទេសមានភាពងាយស្រួលក្នុងការធ្វើដំណើរមកកាន់ទឹកដីអច្ឆរិយៈកម្ពុជាប្រកបដោយភាពកក់ក្ដៅ។

ជាពិសេសជួយសម្រួលទៅដល់ការដឹកនាំបវរកញ្ញាអន្តរជាតិឱ្យធ្វើដំណើរឆ្ពោះទៅកាន់ខេត្តសៀមរាបដើម្បីផ្សព្វផ្សាយតំបន់ទេសចរណ៍ក្នុងនាមជាម្ចាស់ផ្ទះនៃកម្មវិធីដ៏ធំអស្ចារ្យនេះ។


LEAVE A REPLY

Please enter your comment!
Please enter your name here