មិននឹកស្មានដល់ អគ្គនាយិកាក្រុមហ៊ុន HW Beauty Cosmictic របស់លោកស្រី បានកែវ សោដាចាន់ ហៅ ចាន់ធីតា និង ស្វាមី ដែលជាជនជនឥណ្ឌូនេស៊ី បានធ្វើពិធីបើកសម្ពោធសាខាថ្មី និង តែងតាំង BA យ៉ាងកក្រើក នៅកណ្ដាលក្រុងប៉ោយប៉ែត កាលពីថ្ងៃទី២៦ កញ្ញា ឆ្នាំ២០២៤មុននេះ។
តារាល្បី ដែលសុទ្ធតែផ្ទុះការគាំទ្រនៅលើបណ្ដាញសង្គម រហូតដល់១៧រូប ត្រូវលោកស្រី និង ស្វាមី តែងតាំងជា BA និង ជាអ្នកផ្សព្វផ្សាយផ្ដាច់មុខ ខណៈដែលការចំណាយលើការតែងតាំងនេះ ត្រូវគេដឹងថាមានខ្ទង់ចំណាយមិនធម្មតា។ ក្នុងនោះសូម្បីតែតារាល្បី ដូចជា លោក ផាត់តាភូ, សុខលីន, អ៊ីលាង, អ៊ីឡាយ, លោក ណាន វិសាល, កញ្ញា សារ៉ា និង តារា Tik Tik ដែលមានតម្លៃខ្លួនកប់ៗក៏ត្រូវបានក្លាយជា BA នៅក្នុងចំណោម១៧រូបនោះ។
ដោយឡែកពិធីតែងតាំងនោះ គឺត្រូវប្រារព្ធឡើងទាំងព្រឹកទាំងល្ងាច ដោយពេលពេលព្រឹកមានពិធីក្រុងពាលី ពិធីតែងតាំងBA ទាំង១៧រូប ការេងហ្គេមសប្បាយៗជាមួយ BA យករង្វាន់ និង ពេលល្ងាចមានពិធីច្រៀងរាំ និង កម្មវិធីកម្សាន្តជាច្រើនជាមួយ BA និងតារាល្បីៗ។ អ្វីដែលគេភ្ញាក់ផ្អើល គឺក្រៅពី BA កម្មវិធីលោកស្រីយកសុទ្ធតែពិធីករពិធីការិនីល្បីៗដូចជា លោក ម៉ាដូណា, កញ្ញា ញឹម ចាន់ថន , លោក បញ្ញា សិទ្ធិ, លោក ហ្វូ, កញ្ញា ស៊ឹម ថៃណា, លោក ស៊ឹម ចាន់ពន្លឺ , លោក លី ពីរ៉ានុត និង តារាម៉ូដែលសុទ្ធតែល្បី អោយមកកញ្ជ្រោលនៅក្នុងកម្មវិធី។ ដូច្នេះហើយទើបធ្វើអោយកម្មវិធីរបស់លោកស្រី ផ្ទុះកក្រើកនៅក្រុងប៉ោយប៉ែត។