កំពុងផ្ទុះការតាមដានចាប់អារម្មណ៍មិនតិចឡើយ ក្រោយពេលតារា Tik Tok និង កំពូល Brand ambassador ល្បីៗជាច្រើនរូប ប្រកាសជួបគ្នានៅលើទឹកដីប៉ោយប៉ែត នាថ្ងៃទី២៦ កញ្ញា នេះ។
គ្រាន់តែឃើញការបង្ហាញនៅក្នុង Poster ក៏ដឹងថាមិនធម្មតាដែរ ខណៈដែលវត្តមានតារាល្បីៗទាំងនេះ នឹងមកប៉ះគ្នា ដើម្បីចូលរួមនៅក្នុងកម្មពីធីបើកសម្ពោធជាផ្លូវការរបស់ក្រុមហ៊ុន Cosmetic Honey Win ដែលនឹងមានពិធីធ្វើកិច្ចព្រមព្រៀងចុះហត្ថលេខាទូតសុឆន្ទះថ្មី។
ក្នុងជំនួបតែងតាំង BA ដែលសុទ្ធតែជាតារាល្បីៗនេះ ក៏នឹងមានការសំដែង show និងទស្សនាកម្មពីធីដើរម៉ូត យ៉ាងកក្រើកនៅក្នុងកម្មវិធីផងដែរ។ អ្វីដែលកាន់តែ ពិសេសជាងនេះផងដែរអ្នកចូលរួមដោយផ្ទាល់ ក៏នឹងរីករាយជាមួយនិងការបញ្ចុះតម្លៃរហូតដល់30% លើគ្រប់ផលិតផលទាំងអស់របស់ក្រុមហ៊ុន ដែលសុទ្ធសឹងតែជាផលិតផលដែលមានគុណភាពខ្ពស់របស់ក្រុមហ៊ុន HW Cosmetic។ ពិធីនឹងរៀបចំធ្វើឡើងនៅក្រុងប៉ោយប៉ែត ថ្ងៃព្រហ្បតិ៍ ទី 26 ខែកញ្ញា ឆ្នាំ2024 ។
ជាមួយនឹងការជូនដំណឹងនេះ សូមពុកម៉ែបងប្អូនចូលរួមអោយបានច្រើនកុះករ ដោយបានទាំងផលិតផលល្អប្រើបានទាំងសប្បាយជាមួយidol របស់បងប្អូន និង បានទាំងជួបតារាល្បីៗដោយផ្ទាល់ ពោលគឺឪកាសចំណេញលើចំណេញ ជាពិសេសសម្រាប់អ្នកធ្វើជាតំណាងផ្ដាច់ខេត្ត និង តំបន់។