ជំទាវឧកញ៉ា ម៉ែន ចិន្តា ដឹកនាំសិល្បករដើរទស្សនកិច្ចប្រទេសថៃ មុនត្រឡប់មកមាតុភូមិវិញក្រោយបញ្ចប់បេសកកម្ម

0

ក្រោយទទួលបានជោគជ័យក្នុងការរៀបចំបិណ្ឌទី៥យ៉ាងកក្រើកនៅក្នុងវត្តមួយនៅខេត្តសមុទ្រប្រាកាន ប្រទេសថៃ អមដោយការប្រគំតន្ត្រី ដែលធ្វើអោយបងប្អូនខ្មែររស់នៅប្រទសថៃ បានធ្វើបុណ្យរួមគ្នា និង កម្សាន្តសប្បាយរួមគ្នា យ៉ាងហោច៧ពាន់នាក់ លោកជំទាវឧកញ៉ា ម៉ែន ចិន្តា ដែលជាអ្នករៀបចំកម្មវិធី ក៏បានដឹកនាំសិល្បករ និង ក្រុមការងារ ដែលបានទៅជួយកម្មវិធីប្រមាណជាង៣០រូប ដើរកម្សាន្ត និង ទស្សនកិច្ចនៅក្នុងប្រទេសថៃ។

ក្នុងនោះក៏មានវត្តមាន លោក ផាត់ តារារដ្ឋ ស្ថាបនិកគ្រួសារតារាកម្ពុជា ដែលជាចាងហ្វាងសារព័ត៌មានផ្ទះតារា, តារាកំប្លែងកញ្ញា យ៉េយ៉េ , តារាចម្រៀងផលិតកម្មថោន កញ្ញ៉ា ថាន់ នឿថង, តារាចម្រៀង លោក ម៉ក់ ទេពរិន្ទដារ៉ូ, លោក រុន ណាកូ ពិធីករ ផ្ទះតារា និង សិល្បករសិល្បការិនី ដែលជាក្រុមការងារផ្សេងទៀត ដើរកម្សាន្ត និង ដើរទស្សនកិច្ចនៅក្នុងប្រទសថៃផងដែរ ពេញមួយថ្ងៃទី២៣ កញ្ញា ឆ្នាំ២០២៤នោះ។

លោកជំទាវ និង ក្រុមការងារ បានដឹកនាំបងប្អូនសិល្បករ និង អ្នកសារព័ត៌មានពីប្រទេសកម្ពុជា ទៅទស្សនកិច្ចតំបន់ជាច្រើន ក្នុងនោះក៏បានទៅទស្សនកិច្ចតំបន់សំខាន់ៗនៅក្រុងអយុធ្យា ដែលសំបូរទៅដោយប្រាសាទបន្សល់ទុកពីបុរាណនៅក្នុងប្រទេសថៃផងដែរ។

ក្នុងដំណើរទស្សនកិច្ច ក៏មានដំណើរកម្សាន្តសប្បាយៗ និង ការជិះរទេះភ្លើងជាក្រុមជាដើម ដើម្បីបង្កើតនូវអនុស្សាវរីយ៍ និង ផ្សារភ្ជាប់ទំនាក់ទំនងរវាងសិល្បករ និង សិល្បករ និង រវាងកក្រុមការងារ និង ក្រុមការងារ។

លោកជំទាវឧកញ៉ា ម៉ែន ចិន្តា បានលើកឡើងថា ទន្ទឹមនឹងបេសកកម្មផ្សព្វផ្សាយ និង ការបង្កើតទស្សនិយ៍ភាពអោយបងប្អូនខ្មែរ ដែលរស់នៅ នៅក្នុងប្រទេសថៃបានសប្បាយរីករាយ ភ្លេចអស់ទុក្ខកង្វល់ក្នុងឱកាសបុណ្យទាន សិល្បករសិល្បការិនី និង ក្រុមការងារ ដែលឡើងមកពីប្រទេសកម្ពុជា ក៏ជាកម្លាំងស្នូលមួយដ៏ធំ ដែលត្រូវតែយកចិត្តទុកដាក់ផងដែរ ទើបទោះមមាញឹកខ្លាំងកម្រិតណា ក៏លោកជំទាវនៅតែឆ្លៀតពេលដឹកនាំដំណើរកម្សាន្តដោយផ្ទាល់ខ្លួន ដើម្បីអោយសិល្បករ និង ក្រុមការងារ ដែលបានរួមចំណែកជួយអោយកម្មវិធីមួយៗ អាចបញ្ចប់ដោយជោគជ័យមួយៗ ទទួលបានលទ្ធផលជាវិជ្ជមាន។

LEAVE A REPLY

Please enter your comment!
Please enter your name here