បន្ទាប់ពីចាប់ដៃសហករណ៍គ្នាជាមួយនឹង ប៉ាអយ បានមួយរយៈពេលខ្លី ក្រុមហ៊ុន សោភាវតី សម្រស់ខ្មែរប្រេន កាន់តែទទួលបានចំណាប់អារម្មណ៍ និង មានការគាំទ្រផ្ទុះទីផ្សាផលិតផលពីមួយថ្ងៃទៅមួយថ្ងៃរហូតឈានដល់ការប្រកាសជ្រើរើសតំណាងចែកចាយគ្រប់25ខេត្តក្រុង ដើម្បីបម្រើនូវតម្រូវការផលិតផលរបស់ក្រុមហ៊ុន សោភាវតី។
កាលពីល្ងាចថ្ងៃទី 22 កញ្ញា មុននេះ លោកឧកញ៉ា ស៉ឹម ស៊ីដា និង លោកជំទាវ នួន សម្បត្តិ ដែលជាថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន សោភាវតីសម្រស់ខ្មែរប្រេន បានធ្វើការ Live ផ្ទាល់នៅលើផេកផ្លូវការរបស់ខ្លួននាឱកាសបើករើសតំណាងចែកចាយជាផ្លូវការ ដោយអញ្ជើញសុទ្ធសឹងតែតារាកិត្តិយសល្បីៗជាច្រើនរូបក្នុងនោះរួមមាន កញ្ញា ថន លក្ខិណា, លោកពូ ណុយ, នាយស្ពៃ, កញ្ញា យ៉ានុត និង លោក យូរ៉ា មកធ្វើជាតឹកតាងក្នុងការបង្ហាញជូននូវកញ្ចប់តំណាងចែកចាយ និង ការផ្ដល់ជូនកងបង្វិលយករង្វាន់ជូនដល់ហ្វេនៗចាប់ពី1ម៉ឺនរៀល ដល់4លានរៀល ក៏ដូចជារង្វាន់សម្រាប់តំណាងចែកចាយយ៉ាងច្រើនសន្ធឹកសន្ធាប់មានទាំងទូរស័ព្ទ ឈានដល់រថយន្តដែលមានតម្លៃរាប់ម៉ឺនដុល្លារថែមទៀតផង។
មិនតែប៉ុណ្ណោះលោកជំទាវ និង លោកឧកញ៉ា ព្រមទាំងតារាកិត្តិយសទាំងអស់ក៏បានឡាយផ្ទាល់ និង សំណេះសំណាលជាមួយនឹង ប៉ាអយ តាមប្រព័ន្ធអ៉ិនធឺណេត បន្ទាប់ពីប៉ាអយ ខកខានឱកាសចុះមកស្រុខខ្មែរដោយសារមានធុរៈចាំបាច់ ហើយ ប៉ាអយក៏នឹងត្រៀមខ្លួនសារជាថ្មីក្នុងការចុះមកទឹកដីកម្ពុជាមកជួបតំណាងចែកចាយផ្ទាល់ផងដែរនៅក្នុងពេលឆាប់ៗខាងមុខនេះ។
ទាំងនេះគឺជាភាពជោគជ័យដ៏ធំមួយរបស់ក្រុមហ៊ុន សោភាវតី សម្រស់ខ្មែរប្រេន ដែលបានបោះជំហានកាន់តែរឹងមាំនៅលើទីផ្សាកម្ពុជាក្នុងកាតនាំយកនូវផលិតផលល្អៗ ដែលមានគុណភាពសុទ្ធមកពីរោងចក្រក្រៅប្រទេសក្រោយចាប់ដៃគ្នាជាមួយនឹង ប៉ាអយ ហើយក្រុមហ៊ុនក៏នឹងត្រៀមសិក្សាស្វែងយល់ឱ្យបានកាន់តែស៊ីជម្រៅអំពីតម្រូវការរបស់អ្នកប្រើប្រាស់ដើម្បីនាំយកនូវផលិតផលដែលត្រូវគោលដៅបហរកបដោយស្តង់ដារ និង សុវត្ថិភាពជូនដល់អតិថិជនមិនឱ្យខកបំណងនោះឡើង។