អ្នកស្រី គ្រុយ រដ្ឋា និង ម្ចាស់គ្លីនិក EM បង្ហាញអារម្មណ៍ក្ដុកក្ដួលក្នុងថ្ងៃចុះជួបសំណេះសំណាលជាមួយៗក្មេងៗមានពិការភាព និង មានជម្ងឺរអូទីស្សឹម

0

កាលពីរសៀលថ្ងៃទី 22 ខែ កញ្ញា ឆ្នាំ 2024 មុននេះ អ្នកស្រី គ្រុយ រដ្ឋា ម្ចាស់ក្រុមហ៊ុន ម៉ានីហន ខេមបូឌា និង ម្ចាស់គ្លីនិក EM Beauty Clinic បានចូលរួមជាកិត្តិយសនៅក្នុងកម្មវិធី ចុះសួរសុខទុក្ខ សំណេះសំណាល និង ផ្ដល់អាហារសម្រន់ជូនដល់ក្មេងៗកុមារប្រមាណជិត 200 នាក់នៅក្នុង មជ្ឈមណ្ឌលទារក និង កុមារជាតិ » ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ពីសំណាក់លោកជំទាវ ជា ផល្គុន ឧត្តមភរិយាឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច ព្រមទាំវត្តមានសប្បុរសជនយ៉ាងច្រើនកុះករផ្សេងទៀតបាននាំយកនូវអំណោយ ក៏ដូចជាថវិការ និងអាហារសម្រន់ឆ្ងាញ់ៗជាច្រើនមុខ ជូនដល់ក្មេងៗមានពិការភាព និង មានជម្ងឺអូទីស្សឹមនៅទៅទីនោះបានហូបឆ្ងាញ់នាឱកាសដ៏ពិសេសនេះ។

ក្នុងនោះផងដែរលោកស្រី គ្រុយ រដ្ឋា និង លោកស្រី ម៉ន ថារ័ត្ន ក៏បានចូលរួមជាចំណែកសប្បុរសធម៌ដោយចំណាយថវិការផ្ទាល់ខ្លួនមួយចំនួនទិញដូចជា អង្ករ និង សាប៊ូលាងចានដែលជាតម្រូវការចាំបាច់ជូនដល់មណ្ឌលផងដែរ។

លោកស្រី ម៉ន ថារ័ត្ន និង លោកស្រី គ្រុយ រដ្ឋា ក៏បានបង្ហាញនូវអារម្មណ៍ក្ដុកក្ដួលយ៉ាងខ្លាំងនៅពេលបានចុះជួបផ្ទាប់ និង មើលឃើញពីស្ថានភាពក្មេងៗដែលស្ថិតក្រោមការយកចិត្តទុក្ខដាក់ពីសំណាក់អ្នកមើលថែរមិនអាចក្រឡេកភ្នែកបាន ដោយសារតែពួកគាត់មិនអាចធ្វើអ្វីដោយខ្លួនឯងបាន និង ត្រូវមានអ្នកបញ្ចិកបាយទឹកគ្រប់ពេលដូចមនុស្សរុក្ខជាតិ។

លោកស្រីក៏បានសំណូមពរដល់បងប្អូនសប្បុរសជនទាំងក្នុង និង ក្រៅប្រទេសឱ្យបន្ថែមការយកចិត្តទុក្ខដាក់ និង ផ្ដល់នូវការឧបត្ថមឱ្យបានកាន់តែច្រើនដើម្បីជួយសម្រាលបន្ទុកដល់រាជរដ្ឋាភិបាល ក៏ដូចជាជួយដល់ក្មេងៗនៅក្នុងមជ្ឈមណ្ឌលមួយនេះ។

កម្មវិធីនេះផងដែរក៏មានការរៀបចំឡើងដឹកនាំឡើងដោយ ឯកឧត្តម ចាប តូ ប្រធានសមាគមតន្ត្រសំនៀងជនពិការ លោកបានប្រកាសស្វែងរកនូវសប្បុរសជនឱ្យមកចូលរួម ដែលជាលទ្ធផលកម្មវិធីបានប្រព្រឹត្តទៅយ៉ាងរលូនក្រោមបរិយាកាសដ៏ស្និតស្នាល ព្រមទាំងពោពេញទៅដោយក្ដីស្រឡាំញ់ និង ភាពកក់ក្ដៅ ពុំមានការរើសអើង។

LEAVE A REPLY

Please enter your comment!
Please enter your name here