លោក K01 ធ្វើខួបកំណើតជូនភរិយាយ៉ាងអធឹកអធម

0

កាលពីថ្ងៃទី១២ កញ្ញា ឆ្នាំ២០២៤ លោក K01 បានរៀបចំពិធីខួបកំណើតប្រមាណជាង១០តុជូនភរិយា ដោយគេឃើញអញ្ជើញតែមិត្តភ័ក្ត្រ និង ភ្ញៀវកិត្តិយសសំខាន់ៗអោយចូលរួមប៉ុណ្ណោះ។

នៅក្នុងថ្ងៃខួបកំណើតរបស់ភរិយាលោក ក៏មានវត្តមាន ឯកឧត្តម ខៀវកាញ៉ារីទ្ធ អតីតរដ្ឋមន្ត្រីក្រសួងព័ត៌មានចូលរួមផ្ដល់ជាកិត្តិយសផងដែរ។ លោក Kនៅក្នុងថ្ងៃនោះ បានអះអាងថា ដោយសារតែលោកមិនធ្វើខួបអញ្ជើញច្រើនតុដូចមុន ទើបលោកអញ្ជើញតែអ្នកសំខាន់ៗ ដើម្បីកុំអោយរំខានដល់អ្នករៀបរាប់ផ្សេងទៀត។

លោក ផាត់ តារារដ្ឋ ស្ថាបនិកគ្រួសារតារាកម្ពុជា ក៏បាននាំយកបាច់ផ្កាមួយកន្ត្រក យកទៅប្រគល់ជូន និង អបអរសាទរដល់ភរិយារបស់លោកផងដែរ។

LEAVE A REPLY

Please enter your comment!
Please enter your name here