ទទួលបានការសរសើរ និង មោទកភាព នៅពេញបណ្ដាញសង្គម ក្រោយពេលគ្លីនិកធំមួយរបស់កូនខ្មែរយីហោ La Bella Aesthetic Centre ត្រូវបានស្ថាប័នសុខភាពពិភពលោក ( Global Health Asia- Pacific) សម្រេចប្រគល់ពានអោយជាផ្លូវការ ដែលកម្មវិធីនេះ បានធ្វើឡើងនៅទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី ០៧ ខែ កញ្ញា ឆ្នាំ ២០២៤ កន្លងទៅ។
ការសម្រេចប្រគល់ពានរង្វាន់ក្នុងនាមជា គ្លីនិកដែលមានស្ដង់ដារ និងមានគុណភាពគ្រប់គ្រាន់កម្រិតអន្តរជាតិនេះ បង្ហាញកាន់តែច្បាស់ថា ក្នុងចំណោមគ្លីនិកល្បីនៅតាមប្រទេសធំៗ ដែលមានឈ្មោះទទួលពាន ក៏មានគ្លីនិកដែលបង្កើតដោយកូនខ្មែរមួយនេះផងដែរ។
ភាពជោគជ័យរបស់ La Bella Clinic នៅក្នុងពេលនេះ គឺជាសមិទ្ធផលកើតចេញពីការខិតខំប្រឹងប្រែងរបស់ វេជ្ជបណ្ឌិត ឃុន សុភាវៈនារី ដែលជាអ្នកជំនាញទៅលើផ្នែកសើស្បែក និងផ្នែកកែសម្ផស្សដោយមិនវះកាត់ ហើយត្រូវបានគណកម្មការអន្តរជាតិវាយតម្លៃថា មានគុណភាពល្អ និង សាកសមទទួលបានពានរង្វាន់។
វេជ្ជបណ្ឌិតដ៏ឆ្នើមរបស់គ្លីនិកនេះ បានបញ្ចប់ការសិក្សាខាងផ្នែកវេជ្ជបណ្ឌិតទូទៅ និងបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកសើស្បែក ពីសាកលវិទ្យាល័យ Thammasat ក្នុងទីក្រុងបាងកក ប្រទេសថៃ និងបានបញ្ចប់សញ្ញាបត្រផ្នែកសើស្បែក និងកែសម្ផស្សដោយមិនវះកាត់ពី ស្ថាប័ន American Academy of Aesthetic Dermatology របស់ សហរដ្ឋអាមេរិកថែមទៀតផង។ កញ្ញា ក៏មានប្រវត្តិកែសម្ផស្សអោយតារាៗ និង បុគ្គលល្បីៗនៅកម្ពុជា និង នៅក្នុងស្រុករាប់មិនអស់ផងដែរ មុនត្រូវបានវាយតម្លៃជាគ្លីនិកកែសម្ផស្ស អោយក្លាយជាគ្លីនិក ដែលទទួលពានទើបតែប្រគល់ជូន នៅប្រទេសម៉ាឡេស៊ីនេះ។
កម្មវិធីប្រគល់ពានរង្វាន់ ពីស្ថាប័នសុខភាពពិភពលោក ( Global Health Asia- Pacific) របស់វេជ្ជបណ្ឌិត ឃុន សុភាវៈនារី ដែលជាសហស្ថាបនិកផ្ទាល់របស់គ្លីនិក La Bella Clinic នេះ កញ្ញាបានមានប្រសាសន៍ថា “កក្តាដែលធ្វើឱ្យ La Bella Clinic អាចទទួលបានពានរង្វាន់ពីស្ថាប័នសុខភាពពិភពលោកអាស៊ីប៉ាស៊ីហ្វិក (GlobalHealth Asia-Pacific) ក្នុងកម្មវិធី GlobalHealth Aesthetics & Wellness Summit, Conference & Awards 2024) នេះ គឺដោយសារតែ គ្លីនិករបស់កញ្ញាគឺជាគ្លីនិកដែលមានស្តង់ដារត្រឹមត្រូវ និងបានដំណើរការជំនួញប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈខ្ពស់ នៅក្នុងវិស័យកែសម្ផស្ស ដោយមិនធ្វើការវះកាត់។
កញ្ញាមានឯកទេស កែសម្ផស្សតាំងពីក្បាលរហូតដល់ចុងជើងដោយគ្មានការវះកាត់ និង គ្មានផលប៉ះពាល់ ប្រកបដោយទំនុកចិត្តខ្ពស់ ដោយគ្រប់សេវាកម្មរបស់របស់គ្លីនិកនេះ ធានាបាននូវសុវត្ថិភាព ដោយសារតែរាល់ផលិតផល សេវាកម្ម ដែលបានផ្តល់ជូនអតិថិជន គឺគ្លីនិក La Bella Clinic បានធ្វើការតេស្តនិងពិសោធន៍យ៉ាងម៉តចត់ មុននឹងយកទៅព្យាបាល។
គួរបញ្ជាក់ផងដែរថា គ្លីនិកឡាប៊ែល គឺជាគ្លីនិកឈានមុខគេមួយ នៅប្រទេសកម្ពុជា។ គ្លីនិកនេះ មានបម្រើជូននូវសេវាកម្មជាច្រើនដូចជាការបន្តឹងស្បែកមុខប្រឆាំងនឹងភាពចាស់ដោយម៉ាស៊ីនទំនើបៗ ដែលនាំចូលពីបណ្ដាប្រទេសអឺរ៉ុប ពីកូរ៉េ ដោយប្រើម៉ាស៊ីនបន្តឹងស្បែកមុខ ប្រភេទ Emface, EXION Ultracel Q+និងបច្ចេកទេសព្យាបាលផ្សេងៗជាច្រើនទៀតហើយ។ គ្លីនិកក៏មានការព្យាបាលជំងឺសើស្បែកគ្រប់ប្រភេទផងដែរ។
សម្រាប់បងប្អូនដែលចង់ទទួលបានសេវាកម្មសើរស្បែក និង សេវាកែសម្ផស្សដោយមិនវះកាត់ ហើយធានាបាននូវស្តង់ដារ ប្រកបក្រមសីលធម៌វិជ្ជាជីវះ និងមានទំនុកចិត្តខ្ពស់ ជាមួយនឹងពេទ្យឯកទេសដែលមានបទពិសោធន៍យូរឆ្នាំ អាចទំនាក់ទំនងទៅគ្លីនិកឡាប៊ែល La Belle Clinic ដែលមានទីតាំងស្ថិតនៅ ផ្ទះលេខ3 ផ្លូវលេខ321 សង្កាត់បឹងកក់2 ខណ្ឌទួលគោក រាជធានីភ្នំពេញ ឬតាមរយៈ Facebook Page: La Belle Clinic ឬ លេខទំនាក់ទំនង Tel: 012 299 915/ 093 999 863 ៕