ក្នុងដំណើរចេញទៅប្រទេសកូរ៉េកាលពីពេលថ្មីៗ របស់លោកឧកញ៉ា យ៉ន សេងហាន និង លោកជំទាវ ដែលទើបតែបញ្ចប់ដំណើរកម្សាន្តកាលពីថ្ងៃទី៩ កញ្ញា លោកឧកញ៉ា បានថ្លែងបញ្ជាក់ថា មានគោលបំណងតែមួយគត់ គឺផ្សព្វផ្សាយពីសេវាកម្មទេសចរណ៍របស់ក្រុមហ៊ុនពូយុត្តិធួរ ដែលលោកឧកញ៉ាទើបតែចុះកិច្ចព្រមព្រៀងជាមួយ ដើម្បីអោយកាន់តែមានការដឹងថា ក្រុមហ៊ុនមួយនេះ មានសេវាកម្មរៀបចំកញ្ចប់ទេសចរណ៍ក្នុង និង ក្រៅប្រទេសគ្រប់ទិសទី។
បូករួមទាំងដំណើរកម្សាន្តទៅកាន់ប្រទេសធំៗ ដូចជាកូរ៉េនេះជាដើមផង។ នៅក្នុងដំណើរកម្សាន្តនៅក្នុងប្រទេសកូរ៉េ គេឃើញលោកឧកញ៉ា និង លោកជំទាវ បានបង្កើតនូវអនុស្សាវរីយ៍យ៉ាងផ្អែមល្ហែមនៅលើបណ្ដាញសង្គម ដោយលោកឧកញ៉ា ចាត់ទុកថា ក្រៅពីទៅដើរកម្សាន្តដើម្បីរឹតចំណងស្នេហ៍ជាមួយភរិយា ក៏ជួយបំផុសអោយកាន់តែដឹងពីសេវាកម្មដ៏ល្អរបស់ពូយុត្តិធួរផងដែរ។
ជាមួយនឹងការផ្សព្វផ្សាយនេះ លោកឧកញ៉ាថា អ្នកចង់បានដំណើរកម្សាន្តនៅក្នុងប្រទេស និង ក្រៅប្រទេស អាចជ្រើសយកសេវាពីពូយុត្តិធួរ ឬ ទំនាក់ទំនងជាមួយក្រុមហ៊ុនសេងហានបាន។ ជាមួយនឹងដំណើរកម្សាន្តនៅក្នុងប្រទេសកូរ៉េជាលើកដំបូងនេះហើយ ទើបគេឃើញដំណើរមកដល់របស់លោកឧកញ៉ា និង លោកជំទាវ មានការទទួលការស្វាគមន៍យ៉ាងច្រើន ពីក្រុមការងារ ដែលទៅទទួលដល់ព្រលាន។