ក្រុមហ៊ុនម៉ាហូ បញ្ចប់បេសកកម្មផ្សព្វផ្សាយវប្បធម៌នៅជប៉ុន ដោយជោគជ័យ

0

កាលពីល្ងាចថ្ងៃទី៩ កញ្ញា ឆ្នាំ២០២៤ ក្រុមហ៊ុនម៉ានីហន ខេមបូឌា ដែលនាំចូលផលិតផលម៉ាហូ មកពីជប៉ុន បានបញ្ចប់បេសកកម្មដឹកនាំដៃគូសហការទៅបំពេញទស្សនកិច្ច និង ផ្សព្វផ្សាយវប្បធម៌ខ្មែរ នៅតំបន់សំខាន់ៗនៅក្នុងប្រទេសជប៉ុន ហើយបានត្រលប់មកដល់មាតុប្រទេសវិញហើយ។

លោកស្រី គ្រុយ រដ្ឋា អគ្គនាយិកាក្រុមហ៊ុនបានចាត់ទុកបេសកកម្មនៅក្នុងប្រទេសជប៉ុនរយៈពេល៤យប់៥ថ្ងៃលើកនេះ ថាបានផ្ដល់លទ្ធផលត្រលប់មកវិញជាច្រើន ដោយទី១ បានដឹកនាំដៃគូសហការទៅស្វែងយល់ពីសង្វាក់ផលិតកម្មរបស់រោងចក្រ Aureo ដែលផលិតលិតផលម៉ាហូ ដើម្បីបញ្ជាក់ថា ផលិតផលម៉ាហូ គឺពិតជាបានផលិតចេញពីរោងចក្រនៅក្នុងប្រទេសជប៉ុន ទី២បានស្លៀកឈុតប្រពៃណីខ្មែរ និង ឈុតអប្សរា ផ្សព្វផ្សាយវប្បធម៌នៅក្នុងប្រទេសជប៉ុន ដែលកាន់តែធ្វើអោយភ្ញៀវបរទេសដែលដើរកម្សាន្តនៅក្នុងប្រទេសជប៉ុន កាន់តែស្គាល់ពីអត្តសញ្ញាណខ្មែរ និង ទី៣ បានដឹកនាំដើរកម្សាន្តនៅតំបន់សំខាន់ៗ នៅក្នុងប្រទេសជប៉ុន ដើម្បីដកស្រង់យកបទពិសោធន៍រីកចម្រើននៅក្នុងប្រទេសជប៉ុន យកមកអភិវឌ្ឍន៍សមត្ថភាពនៅកម្ពុជា។ លោកស្រីក៏អរគុណដល់ដៃគូសហការផងដែរ ដែលបានសហការបានយ៉ាងល្អ ក្នុងដំណើរទស្សនកិច្ចនៅក្នុងប្រទេសជប៉ុននេះ។

LEAVE A REPLY

Please enter your comment!
Please enter your name here