កាលពីយប់ថ្ងៃទី 8 កញ្ញា នៅទីក្រុង New York ក្រុមហ៊ុនលក់សំលៀកបំពាក់ដ៏ដល្បីរបស់ប្រទេសអាមេរិក Tommy Hilfiger បានរៀបចំកម្មវិធី Tommy Hilfiger New York Fashion Week SS25 មួយដ៏ធំ ហើយក្នុងក៏មានវត្តមានពីតារាល្បីៗទូទាំងពិភពលោកមកចូលរួមដូចជា កំពូលតារា K-pop Jisoo ពីក្រុម Blackpink, Felix និង Lee know ពីក្រុម Stray Kids។
វត្តមានរបស់តារារ៉េបដ៏ល្បី G-Devith និង ទេព បូព្រឹក្សនៅក្នុងកម្មវិធី Tommy Hilfiger នេះគឺជាលើកទី ២ ដែលអ្នកទាំងពីរត្រូវបានអញ្ចើញចូលរួមផ្ទាល់ពី Tommy Hilfiger សម្រាប់កម្មវិធី Fashion Week នៅទីក្រុង នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។
Tommy Hilfiger គឺជាប្រ៊េនលក់សំលៀកបំពាក់ដ៏ល្បីរបស់ប្រទេសអាមេរិកដែលមានលក់នៅប្រទេសជាច្រើនទូទាំងពិភពលោកដូចជា ប្រទេស កូរ៉េ ថៃ ខ្មែរ ជប៉ុន វៀតណាម អូស្រ្តាលី និង ហុងកុងជាដើម។