ឡើងលើសជាតិស្ករ គូស្នេហ៍ម្ចាស់គម្រោង ពៅបូភ័ក្ត្រគូលែនហូម លើទឹកដីជប៉ុន

0

ដ្បិតថាមានកូន៥ធំៗទន្ទឹមខ្លួនអស់ទៅហើយ តែគូស្នេហ៍ម្ចាស់គម្រោង ពៅបូភ័ក្ត្រគូលែនហូម គឺលោកស្រី វិន ច័ន្ទបូភ័ក្ត្រ និង ស្វាមី ស្វីតលើសគូស្នេហ៍ក្រមុំកម្លោះទៅទៀត ពេលមកដល់ទឹកដីប្រទេសជប៉ុន។

ក្នុងដំណើរទស្សនកិច្ច និង មកកម្សាន្តនៅក្នុងប្រទេសជប៉ុន ជាមួយក្រុមហ៊ុនម៉ានីហនខេមបូឌា ដែលជាដៃគូ ប្ដីប្រពន្ធមួយគូនេះ ធ្វើអោយគេឯងឃើញហើយច្រណែនមិនតិចឡើយ ជាមួយនឹងភាពផ្អែមល្ហែម និង ការយកចិត្តទុកដាក់រវាងគ្នា ដែលមើលពីសកម្មភាពតាំងពីដើមដល់ចប់ គឺគូស្នេហ៍ថ្មីថ្មោងខ្លះមិនដូរ។

តាំងពីថ្ងៃឡើងយន្តហោះ កាលពីថ្ងៃទី៥ កញ្ញា លោកស្រី វិន ច័ន្ទបូភ័ក្ត្រ ដែលជោគជ័យក្នុងវិស័យលក់ដីលម្ហែកាយនៅខេត្តសៀមរាប ជាប់ជើងភ្នំគូលែនមួយរូប ទទួលបានការយកចិត្តទុកដាក់ សូម្បីតែការបញ្ចុកចំណីចំណុកពីស្វាមី ដែលធ្វើអោយគេសរសើរថា លោកស្រីមិនត្រឹមតែជាអ្នកជំនួញជោគជ័យតែម្យ៉ាងទេ តែជីវិតស្នេហ៍ក៏ស្វីតណាស់ដែរ។

អ្នកទាំងពីរបង្ហាញកាយវិការបេះមិនដាច់ មិនចាញ់យុវវ័យឡើយ ជាក់ស្ដែង លោកស្រី ច័ន្ទបូភ័ក្ត្រ សូម្បីតែការលេងខ្លួន ក៏ស្ទើរមិនជឿថា លោកស្រីមានកូន៥ទៅហើយ ហើយសុទ្ធតែក្រមុំកំលោះ។ មួយគូនេះ មិនខ្វល់ពីក្រសែភ្នែកអ្នករួមដំណើរឡើយ ត្រូវជូតមាត់អោយគ្នាក៏ជូត ត្រូវដួសម្ហូបអោយគ្នាដួស អ្វីដែលសំខាន់ គឺថតរូបបែបផ្អែមល្ហែម និង ស្វីតគ្នាខ្លាំងជាងស្ករតាំងម៉ែទៅទៀត ក្នុងដំណើរកម្សាន្តនៅក្នុងប្រទេសជប៉ុននេះ។

អ្នកទាំងពីរក៏ថតវីដេអូខ្លីៗ បង្ហោះជាគូៗ ហើយបង្ហាញភាពស្អិតរមួតបាត់គ្នាមិនបាន ធ្វើអោយអ្នកលេងបណ្ដាញសង្គមលួចច្រណែនផងដែរ។ នេះអាចចាត់ទុកថា គឺជាដំណើរចាកចេញក្រៅប្រទេស ជាលក្ខណៈក្រេបទឹកឃ្មុំ តែមិនមែនក្រេបទឹកឃ្មុំស្នេហាថ្មោងថ្មីនោះទេ គឺបង្កើនទំនាក់ទំនងស្នេហា ក្រោយពេលកូនៗទាំង៥របស់អ្នកទាំងពីរ លែងក្លាយជាបន្ទុករំខាន ដែលធ្វើអោយលោកស្រី និង ស្វាមី មានឱកាសធ្វើជាគូស្នេហ៍ក្រមុំកំលោះ ជាថ្មីម្ដងទៀត ពេលបានមកដល់ទឹកដីជប៉ុន។

ក្នុងបេសកកម្មនេះ លោកស្រី និង ស្វាមី ក៏ត្រូវគេសរសើរថា បានចូលរួមរំលេចឈុតបែបខ្មែរ ដើម្បីអោយបរទេសកាន់តែស្គាល់ពីតម្លៃហូលផាមួងខ្មែរផងដែរ។

LEAVE A REPLY

Please enter your comment!
Please enter your name here