ក្រុមការងារផ្ទះតារា2រូប ស្លៀកសម្លៀកបំពាក់ហូលខ្មែរ បង្ហាញអត្តសញ្ញាណជាតិ លើទឹកដីជប៉ុន

0

ធ្លាប់បានស្លៀកឈុតបែបចងក្បិន នៅក្នុងទឹកដីប្រទេសជប៉ុនកាលពីច្រើនឆ្នាំម្ដងហើយ ដោយឡែកនៅថ្ងៃទី៦ កញ្ញា ក្នុងឆ្នាំ២០២៤នេះ លោក ផាត់ តារារដ្ឋ ស្ថាបនិកគ្រួសារតារាកម្ពុជា មានឱកាសបានមកកាន់ទឹកដីប្រទេសជប៉ុនជាលើកទី២ ដោយលោកក៏បានបង្ហាញនូវឈុតបែបប្រពៃណីខ្មែរ ជាលើកទី២ ក្នុងការបង្ហាញខ្លួនលើកនេះ។

លោកបានរំលេចជាមួយអាវខ្មែរ ដែលមានប៉ាក់អក្សរថា Cambodia នៅលើដើមទ្រូង ដើម្បីបញ្ជាក់ថា លោកគឺជាខ្មែរ ហើយនឹងមោទនភាពក្នុងនាមជាខ្មែរ ដែលមានវប្បធម៌របស់ខ្លួន ហើយបានបង្ហាញអត្តសញ្ញាណទាំងនេះ នៅក្នុងទឹកដីប្រទេសជប៉ុន។

ក្នុងនោះលោក រុន ណាកូ ដែលជាពិធីករផ្ទះតារា ក៏បានរំលេចនូវអាវទម្រង់តែមួយ នៅក្នុងបេសកកម្មជាមួយលោកនេះផងដែរ ទើបកាន់តែធ្វើអោយការរំលេចអត្តសញ្ញាណខ្មែរ របស់លោក កាន់តែទទួលការចាប់អារម្មណ៍ ហើយភ្ញៀវជប៉ុន និង ភ្ញៀវបរទេសមិនតិចចាប់អារម្មណ៍។

ស្ថាបនិកគ្រួសារតារាកម្ពុជា និង លោក រុន ណាកូ បានរំលេចឈុតខ្មែរ ដែលច្នៃដោយស្នាដៃកូនខ្មែរ ពីហាងបូរ៉ានិច ដ៏ល្បីប្រចាំនៅក្នុងប្រទេសកម្ពុជានេះ នៅក្នុងដំណើរទស្សនកិច្ចរោងចក្រផលិតផលផលិតផលម៉ាហូ ដ៏ល្បីរបស់រោងចក្រ Aureo នៅក្នុងប្រទេសជប៉ុន ក្រោមការអញ្ជើញដោយផ្ទាល់របស់លោកស្រី គ្រុយ រដ្ឋា ម្ចាស់ក្រុមហ៊ុនម៉ានីហនខេមបូឌា ដែលជាដៃគូរបស់រោងចក្រ និង ក្នុងដំណើរទៅទស្សនកិច្ចនៅរូបចំលាក់នារីសន្តិភាព ដែលជាទីតាំងទេសចរណ៍ដ៏ល្បីនៅក្នុងទីក្រុងតូក្យូ។

លោក គឺជាអ្នកផ្ដួចផ្ដើមគំនិត អោយក្រុមការងាររបស់ផលិតផលម៉ាហូ មកពីប្រទេសកម្ពុជាទាំងអស់ ស្លៀកឈុតបែបប្រពៃខ្មែរ ក្នុងដំណើរទស្សនកិច្ចរោងចក្រ ដោយលោកបានចាត់ទុកថា ការបង្ហាញនៅអត្តសញ្ញាណខ្មែរ នៅលើទឹកដីបរទេសបែបនេះ គឺជារឿងដ៏ល្អក្នុងការផ្សព្វផ្សាយពីអ្វីដែលជារបស់ខ្មែរ។

យ៉ាងណាមិញ ក្នុងបេសកកម្មកន្លងមកនៅក្រៅប្រទេស លោក ផាត់ តារារដ្ឋ រមែងបំផុស និង ផ្សព្វផ្សាយនូវការស្លៀកឈុតបែបខ្មែរបែបនេះស្ទើររាប់ភ្លេចទៅហើយ ដោយសារតែចង់រួមចំណែក អោយបរទេសកាន់តែចាប់អារម្មណ៍ពីកម្ពុជា។

LEAVE A REPLY

Please enter your comment!
Please enter your name here