កាលពីថ្ងៃទី៦ កញ្ញា ឆ្នាំ២០២៤ លោកស្រី គ្រុយ រដ្ឋា អគ្គនាយិកាក្រុមហ៊ុន ម៉ានីហន ខេមបូឌា និង ស្វាមី គឺលោក ហូវ សុផានាថ ស្ថាបនិកក្រុមហ៊ុន ដែលនាំអោយមានការនាំចូលផលិតផលអាហារបំប៉ន ម៉ាហូ ពីជប៉ុននៅកម្ពុជា បានដឹកនាំ អ្នកសារព័ត៌មាន និង ដៃគូសហការរហូតដល់២៣នាក់ ទៅទស្សនកិច្ចស្វែងយល់ពីសង្វាក់ផលិតកម្ម ផលិតម៉ាហូដោយផ្ទាល់ នៅយទទួលអាហារបែបប្រេនៗជូនមួយពេលផងដែរ។
នៅក្នុងកិច្ចសំណេះសំណាលនោះ ក្រៅពីអញ្ជើញលោកស្រី គ្រុយ រដ្ឋា និង ក្រុមការងារ អោយទស្សនកិច្ច និង ម្ចាស់ក្រុមហ៊ុនកូរ៉េ ក៏រៀបចំផលិតផលម៉ាហូ ដែលទើបចម្ង្រាញ់រួចស្រស់ៗចេញពីរោងចក្រ អោយភ្លក្ស និង ជូនជាវត្ថុអនុស្សាវរីយ៍ជូនគ្នាទៅវិញទៅមកផងដែរ។
លោកស្រី Moriyak និង លោក Sisido ម្ចាស់រោងចក្រ Aureo បានកោតសរសើរយ៉ាងខ្លាំង ចំពោះក្រុមការងារមកពីប្រទេសកម្ពុជាទាំងអស់ ដែលបានស្លៀកឈុតបែបប្រពៃណីខ្មែរ ហើយបានមកស្វែងយល់ពីសង្វាក់ផលិតកម្មរបស់រោងចក្រ ក្នុងការផលិតផលិតផលម៉ាហូ ដែលជាប្រភេទអាហារបំប៉ន និងជួយកោសិកាអោយរឹងមាំ ដែលកំពុងពេញនិយមពីសំណាក់អ្នកបានប្រើប្រាស់។
ដំណើរទស្សនកិច្ច ក៏ជាសក្ខីភាពកាន់តែច្បាស់ ពីផលិតផលម៉ាហូ ដែលពិតជាផលិតផលប្រចាំនៅក្នុងប្រទេសជប៉ុន និងត្រូវបានកែច្នៃចេញពីរូបមន្តធម្មជាតិយ៉ាងពិសេសសម្រាប់សុខភាព។
ក្រោយបញ្ចប់បេសកកម្មនៅក្នុងរោងចក្រ លោកស្រី គ្រុយ រដ្ឋា ក៏បានដឹកនាំក្រុមការងារ ទៅថតរូបនៅមុខរូបសំណាក់នារីសន្តិភាព ដែលជាតំបន់ទេសចរណ៍ដ៏ល្បីនៅក្នុងទីក្រុងតូក្យូផងដែរ។