គ្រាន់តែបញ្ចប់ខួប៦ឆ្នាំរបស់ក្រុមហ៊ុនយ៉ាងអធឹកអធម និង បន្ទាប់ពីចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនពូយុត្តធួរ កាលពីប៉ុន្មានថ្ងៃមុនភ្លាមៗ នៅថ្ងៃទី៥ កញ្ញា ឆ្នាំ២០២៤ នេះ លោកឧកញ៉ា យ៉ន សេងហាន និង លោកជំទាវ បានសម្រេចធ្វើដំណើរកំសាន្តក្រោមការរៀបចំរបស់ក្រុមហ៊ុន ពូយុត្តធួរ ឆ្ពោះទៅកាន់ប្រទេសកូរ៉េខាងត្បូង ដែលមានសមាជិក និង ភ្ញៀវទេសចរណ៍ប្រមាណជិត30រូបរួមដំណើរ។
លោកឧកញ៉ា និង លោកជំទាវក៏បានជ្រើសយកសេវាកម្មទេសចរណ៍របស់ដៃគូ គឺពូយុត្តិធួរ ដើម្បីអោយរៀបដំណើរកម្សាន្តក្នុងពេលដែលអ្នកទាំងពីរទៅជជែកចចារ និង ទៅបំពេញបេសកកម្មទស្សនកិច្ច នៅក្នុងប្រទេសកូរ៉េនោះផងដែរ។
ជាគម្រោងលោកឧកញ៉ា និង លោកជំទាវ នឹងមានដំណើរទៅស្វែងយល់អំពីផលិតផល ក៏ដូចជាសិក្សាពីគម្រោងផ្សេងៗដើម្បីអាចពង្រីកអាជីវកម្មរបស់ខ្លួននៅក្នុងប្រទេសកូរ៉េ និង ទៅទស្សនកិច្ចតំបន់វប្បធម៌ និង តំបន់សំខាន់ៗ នៅក្នុងប្រទេសនោះ។ លោកឧកញ៉ា ក៏រំពឹងថា នឹងកាន់តែទទួលបាននូវការស្វែងយល់កាន់តែច្រើន ក្នុងដំណើរពិភាក្សា និង ទស្សនកិច្ច ក្នុងរយៈពេលនេះផងដែរ។
ការចាកចេញទៅកាន់ប្រទេសកូរ៉េភ្លាមៗនេះ ក៏ជាការឆ្លើយតបទៅកាន់អ្នកគាំទ្រក្រុមហ៊ុនសេងហានថា ក្រុមហ៊ុនទេសចរណ៍ពូយុត្តធួរ ដែលលោកបានចាប់ដៃគូសហការ គឺពិតជាសេវាកម្មដឹកអ្នកដំណើរ និង រៀបចំកញ្ចប់ទេសចរណ៍ទាំងក្នុងស្រុក និង ក្រៅស្រុកពិសេស ទៅកាន់បណ្ដាប្រទេសធំៗ ដូចជាកូរ៉េជប៉ុន និង ប្រទេសផ្សេងទៀត ក្រៅពីរៀបចំដំណើរកម្សាន្ត ក្រុមហ៊ុនក៏មានជាកញ្ចប់សេវាកម្មរៀបចំធ្វើវីសាទៅកាន់ប្រទេសអឺរ៉ុបដែលជាភាពងាយស្រួលដល់អតិថិជនធ្វើដំណើរកំសាន្តប្រកបដោយ ភាពងាយស្រួល ទំនុកចិត្ត និង ភាពសប្បាយរីករាយ។