លេងឈុតធំក្រុមហ៊ុន Callalilly ប្រកាសបើកមុខ អ៉ិន លក្ខិណា ជា BA និង ចែកកាហ្វេរ 100 ប្រអប់អបអរស្វាគមន៍ទូតសុឆ្ឆន្ទៈថ្មីរបស់ក្រុមហ៊ុន

0

ខណៈទើបតែទទួលបានតំណែងជា MISS COSMO CAMBODIA 2024 និង កំពុងត្រៀមខ្លួនចេញទៅប្រកួតលើឆាកអន្តរជាតិនៅក្នុង កម្មវិធី MISS COSMO នៅឯប្រទេសវៀតណាមក្នុងពេលឆាប់ៗខាងមុខនេះ កញ្ញា អ៉ិន លក្ខិណា ហាក់មានយីអ៊ុន ដោយត្រូវបានក្រុមហ៊ុន Callalilly ប្រកាសបង្ហាញមុខជាផ្លូវការក្នុងនាមជា BA ផលិតផលកាហ្វេរ ដែលកំពុងមានទីផ្សារស្រាប់ទាំងក្នុង និង ក្រៅប្រទេស។

អ្នកគាំទ្រកញ្ញា អ៉ិន លក្ខិណា និង អតិថិជនដែលនិយមប្រើប្រាស់ផលិតផលរបស់ក្រុមហ៊ុន Callalilly បានបង្ហាញការសាទរ និង ក្ដីរំភើបចំពោះវត្តមានសមាជិក BA ថ្មីរបស់ក្រុមហ៊ុន ដែលមានរូបសម្រស់ស្អាត និង កេរ្តិ៍ឈ្មោះល្បីដែលជាផ្នែកធ្វើឱ្យអ្នកប្រើប្រាស់កាន់តែមានទំនុកចិត្តចំពោះក្រុមហ៊ុនដែលមានផលិតផលល្អ ហើយថែមទាំងរើសយក BA ដែលមានគុណភាពយកមកផ្សព្វផ្សាយថែមទៀតផង។

គួរបញ្ជាក់ថាអ្នកនាង ជីមមី ក៏បានបង្ហាញពីមូលហេតុមួយចំនួនដែលឈានទៅដល់ការទទួលយកកញ្ញា អ៉ិន លក្ខណា ជា BA ផងដែរនៅលើផេកផ្លូវការណ៍របស់ខ្លួន។ ដើម្បីអបអរសាទរ និង ទទួលស្វាគមន៍ BA ថ្មីរបស់ Callalilly អ្នកនាង Jimmy ក៏បានប្រកាសចែករង្វាន់ហ្វ្រីៗជូនដល់ហ្វេនៗដែលបានទាយត្រូវក្នុងការបង្ហោះចំនួន 100 ប្រអប់កាហ្វេរ ហើយព័ត៌មានលម្អិតនៃការប្រគល់រង្វាន់ដល់អ្នកឈ្នះលោកអ្នកអាចចូលទៅសាកសួរព័ត៌មានលម្អិតនៅលើហ្វេកប៊ុកផេកផ្លូវការរបស់ក្រុមហ៊ុន Callalilly បាន។

LEAVE A REPLY

Please enter your comment!
Please enter your name here