ក្នុងពិធីខួប៦ឆ្នាំរបស់ក្រុមហ៊ុនសេងហាន លោកឧកញ៉ា យ៉ន សេងហាន និង លោកជំទាវ ជាម្ចាស់ក្រុមហ៊ុន ក៏បានរៀបចំពិធីតែងតាំង BA ជាលើកដំបូងប្រចាំក្រុមហ៊ុនផងដែរ ដោយតារាសម្ដែងកញ្ញា សំអុល សុមនា គឺជា BA ដែលត្រូវបានប្រកាសជាផ្លូវការ។
លោកជំទាវ ម៉ៃ សុម៉ាលី អគ្គនាយិកាក្រុមហ៊ុនបានលើកឡើងថា ដោយសារកញ្ញា សុមនា គឺជាអ្នកប្រើប្រាស់ ហើយនាងក៏បានប្រែប្រួលសម្បុរស្បែក និង សម្រស់ ដែលជាសាក្សីដ៏សំខាន់ ទើបក្រុមហ៊ុនសម្រេចជ្រើសតាំងនាងជា BA ដើម្បីអោយនាងក៏ថតផ្សាយ និង បង្កើតឃ្លីបផ្សេងៗ ដើម្បីអោយផលិតផលរបស់ក្រុមហ៊ុនកាន់តែមានការសុះសាយផងដែរ។
ម្យ៉ាងមកពីសុមនា ក៏កំពុងឡើងកូដ និង មានទីផ្សារនាពេលចុងក្រោយនោះផង ទើបលោកជំទាវយល់ថា ការសម្រេចតែងតាំង កញ្ញា អោយក្លាយជា BA គឺជារឿងដែលក្រុមហ៊ុនគិតត្រូវ។ ក្រុមហ៊ុនក៏មានគម្រោងជ្រើសតាំងតារាផ្សេងទៀត អោយក្លាយជា BA របស់ក្រុមហ៊ុនផងដែរ ដើម្បីអោយផលិតផលគ្រឿងសម្អាង និង ផលិតផលសុខភាពផ្សេងទៀត កាន់តែផ្ទុះការគាំទ្រ។
ជាមួយនឹងការតែងតាំង BA ជាលើកដំបូងនេះ លោកជំទាវថាគឺជាជំហានរីកចំរើនបន្ថែមមួយ ហើយក្រោយសម្រេចបោះទុននាំចូលគ្រឿងសម្អាង គឺយុទ្ធសាស្ត្រធ្វើទីផ្សារជាច្រើនផ្សេងទៀត ក៏នឹងត្រូវធ្វើអោយខ្លាំង ក្រៅពីមាន BA ជាផ្លូវការ។